Connect with us

ព័ត៌មានអន្ដរជាតិ

Boonsin Padklang រអើល​ខ្លួន​ឯង រឿង​​ប្រឈម​​​ផ្លូវច្បាប់​ឧក្រិដ្ឋកម្មសង្គ្រាម​​

បានផុស

នៅ

​​​​មេបញ្ជាការ​​​​យោធា​ថៃ​ប្រចាំ​​តំបន់ភូមិភា​​គ​២ លោក ​ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ហាក់​ដូច​​ជា​​​​​​ដឹងខ្លួន​ឯង​ថា អាច​ប្រឈម​នឹង​​ការ​ចោទ​ប្រកាន់​​​«ឧក្រិដ្ឋកម្មសង្គ្រាម (War Crime)​» ក្រោយ​ពេលដែលខ្លួន​ចូល​និវត្តន៍​​​ក្នុងពេលដ៏ខ្លី​ខាងមុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​​ឧត្តមសេនីយ៍ ​ប៊ុនស៊ីន ផាតក្លាង ដែល​ជន​​​ទីមួយ​បង្ក​ឲ្យ​​មាន​​​​​ភាព​តាន​តឹងជាសាធារណៈ​​​ និង​បង្កើន​ការ​​គំរាម​កំហែង​បញ្ឆេះ​កំហឹង​ រហូត​ដល់​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​​​ទ្រង់ទ្រាយធំ​ដែល​ឈាន​ទៅ​​​​​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​រាប់សិបនាក់ និង​​​​ការបំផ្លិច​បំផ្លាញ​សម្បតិ្តវប្បធម៌​ ទីអារាម ផ្ទះសម្បែង​ប្រជាជន និង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល​។

​​យោង​សារ​ព័ត៌មានថៃ​ The Nation ផ្សាយ​នៅថ្ងៃ​ទី​​១៤សីហា​នេះ​​ លោក ប៊ុនស៊ីន ផាតក្លាង បាន​លើក​ឡើង​ជាសាធារណៈ​​​អំពីលទ្ធភាព​ដែលខ្លួន​​​អាច​ប្រឈម​​​​​ផ្លូវច្បាប់​ ដោយ​​​ហាក់ដូច​​​លួង​ខ្លួន​ឯងថា ខ្លួ​ន​មិនព្រួយបារម្ភ​អំពី​​វិធាន​ការ​ផ្លូវច្បាប់​​និង​ការ​វាយប្រហារ​ផ្ទាល់​ខ្លួន​​ដែលអាចកើត​​​នៅ​ពេលលោក​ចូលនិវត្តន៍​នៅ​ពេលខាងមុខ​ ប៉ុន្តែ​ច្បាស់ណាស់ថា ទង្វើ​​ឧក្រិដ្ឋ​ដែល​លោក​​ ប៊ុនស៊ីន បាន​​​បង្កើត​ឡើង​​​ នឹង​ប្រឈម​ពាក្យបណ្តឹង​បទ​ចោទ​​​​ «ឧក្រិដ្ឋកម្ម​សង្គ្រាម»។

​​យោធា​ថៃ​បាន​​ចាប់ផ្តើម​វាយប្រហារ​បង្ក​​ជម្លោះ​ជាមួយ​កម្ពុជាជាបន្តបន្ទាប់រហូតដល់​មានការ​ផ្ទុះ​អាវុធ​បាញ់សម្លាប់ទាហាន​កម្ពុជា​ដំបូង​នៅថ្ងៃទី​​២៨ខែ​ឧសភា​ ហើយ ​ទាហានថៃ​បានធ្វើសកម្មភាព​បង្ក​ហេតុ​ជាច្រើន ដូចជា ការ​​រាយបន្លាលួស​បិទ​ប្រាសាទ​របស់កម្ពុជា ការ​ដើរចូល​ទឹកដី​កម្ពុជា​រួច​ជាន់​មីន បាត់បង់ជីវិតទាហាន​ និង​ពិការ​ជើង ដើម្បីចោទ​ប្រកាន់​​​កំហុស​​​​ដល់​យោធា​កម្ពុជា​ជាដើម​។

រហូត​ដល់​ថ្ងៃ​ចាប់ផ្តើម​​ផ្ទុះ​​អាវុធ​ទ្រង់​ទ្រាយ​ធំនៅថ្ងៃទី​២៤ខែកក្កដា​​ យោធាថៃ​បាន​​ប្រើប្រាស់​​កា​រវាយប្រហារ​ទ្រង់ទ្រាយធំ​មិនធ្លាប់មាន​ ដែល​ជា​ការ​ប្រុងប្រៀប​រៀបចំ​ទុកមុន ដោយ​ក្នុងនោះ គ្រាន់​តែ​ការ​ផ្ទុះ​អាវុធ​ដែលថៃ​បាន​បង្កឡើង​​ភ្លាមៗ យោធាថៃ​ បានប្រើប្រាស់​​​យន្តហោះ​ចម្បាំង F-16 ដើម្បី​ជំនួយ​ដល់​ការ​វាយប្រហារ​បំផ្លាញ​​​​​​​​​​​​ដល់​កងទ័ព​កម្ពុជា។

​ប៉ុន្តែ​ការ​វាយប្រហារ​របស់​យោធាថៃ​​ដោយ​ប្រើប្រាស់​ F-16 ​និង​ Gripen ដែលជាយន្តហោះចម្បាំងទំនើប​នោះ បាន​បំផ្លាញ​ដល់​​​ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌ​ពិភពលោក ​​​​​វត្តអារាម និង​លំនៅឋាន​​​​ប្រជាពលរដ្ឋ៕​

រ៉ាន់ រើយ​

.

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម