ព័ត៌មានអន្ដរជាតិ
ព្យុះភ្លៀងខ្លាំងក្លា វាយប្រហារខេត្តឈៀងរ៉ៃ បង្កការលិចលង់ធ្ងន់ធ្ងរ ឯពលរដ្ឋត្រូវរងទុក្ខ
ខេត្ត ឈៀងរ៉ៃ នៃប្រទេសថៃកំពុងលិចលង់ធ្ងន់ធ្ងរ ធ្វើឲ្យប្រជាជនរងទុក្ខលំបាក បន្ទាប់ពីខេត្តនេះ ត្រូវវាយប្រហារដោយព្យុះភ្លៀងខ្លាំងក្លា។

ក្នុងស្រុក Mae Chan, កាលពីថ្ងៃសៅរ៍ទី១៦ខែសីហាឆ្នាំ២០២៥ ទឹកជំនន់ បានជន់លិចលំនៅដ្ឋានពលរដ្ឋ ធ្វើឲ្យគ្រួសារមួយចំនួន ត្រូវបង្ខំចិត្តជម្លៀសចេញ ចោលផ្ទះសម្បែងនិងផ្អាកការរកស៊ី រីឯក្មេងៗក៏មិនបានរៀនសូត្រ។

ចំណែកនៅស្រុក Mae Sai ភ្លៀសធ្លាក់ទាំងថ្ងៃទាំងយប់ បានធ្វើឲ្យទឹកទន្លេឡើងផុតច្រាំង ជន់លិចតំបន់ទាបៗ ខណៈប្រជាជននៅមិនសុខ ត្រៀមតែជម្លៀស បើស្ថានការណ៍មិនធូរស្រាល។

ជុំវិញស្ថានការណ៍ដ៏អាក្រក់នេះ នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយខេត្ត បានណែនាំដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមឧបករណ៍ គ្រឿងចក្រ និងកងម្លាំងយោធា ដើម្បីជួយពលរដ្ឋ។

ទន្ទឹមនោះ អាជ្ញាធរមូលដ្ឋានក៏កំពុងតាមស្ថានការណ៍និងអាចប្រកាសអាសន្នផងដែរ បើគ្រោះធម្មជាតិនេះ កាន់តែធ្ងន់ធ្ងរទៅៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តថៃចំនួន ៤៨ ប្រកាសអាសន្នទឹកជំនន់ ដោយសារភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


