ព័ត៌មានអន្ដរជាតិ
ខេត្តថៃចំនួន ៤៨ ប្រកាសអាសន្នទឹកជំនន់ ដោយសារភ្លៀងធ្លាក់ខ្លាំង
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃបានចេញសេចក្តីជូនដំណឹងអំពីភ្លៀងធ្លាក់ខ្លាំងដល់ខ្លាំងនៅទូទាំង ៤៨ ខេត្ត នៅថ្ងៃ១៦ខែសីហានេះ ដោយភាគខាងជើង និងភាគឦសានថៃប្រឈមនឹងភ្លៀងធ្លាក់ដល់ទៅ ៨០% ដែលអាចបង្កឲ្យមានទឹកជំនន់និងបំណាក់ដីភ្លាមៗ។

ខេត្តដែលនឹងរងផផលប៉ះពាល់ខ្លាំងរួមមានខេត្ត Phitsanulok, Phetchabun, Chanthaburi, Trat, Ranong និង Phanngga ។ ខេត្តទាំងនេះនឹងប្រឈមហានិភ័យទឹកជំនន់ភ្លាមៗ និងបំណាក់ដី ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ ខណៈខេត្តផ្សេងទៀតមានហានិភ័យមធ្យមផងដែរ។
ខេត្តដែលនៅជាប់សមុទ្រ ក៏មានហានិភ័យខ្លាំងដែរដោយរលកបក់បោកក្នុងកម្រិតពី ២-៣ ម៉ែត្រ ហក់ឡើងខ្ពស់ជាមួយព្យុះផ្គររន្ទះ បណ្តាលឱ្យទូកតូចៗត្រូវតែនៅជាប់ច្រាំងរហូតដល់ថ្ងៃទី ១៧ ខែសីហា។ អាជ្ញាធរថៃក៏អំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសនៅតំបន់វាលទំនាប ក្បែរផ្លូវទឹក និងតំបន់ក្បែរភ្នំ។
គួរបញ្ជាក់ថាប្រទេសថៃមួយរយៈចុងក្រោយនេះបានរងគ្រោះដោយគ្រោះធម្មជាតិជាញឹកញាប់បណ្ដាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធនិងបំផ្លាញដីស្រីដំណាំរបស់ប្រជាជនថៃរាប់សិបគ្រួសារ។ បញ្ហានេះក៏ប៉ះពាល់ទៅដល់សេដ្ឋកិច្ចប្រទេសថៃដែលកំពុងមានវិបត្តិស្រាប់ទៅហើយផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


