កីឡា
ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ Shan United លើកទី៤ យប់នេះ
ព្រះខ័នរាជស្វាយរៀង និង Shan United ត្រូវជួបគ្នាវេលាម៉ោង ៦:៣០នាទីយប់ ថ្ងៃទី២១ ខែសីហានេះ នៅប្រទេសមីយ៉ាន់ម៉ា សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលលើកដំបូង ពានរង្វាន់ ASEAN Club Championship ឆ្នាំ ២០២៥-២៦។

នេះជាការជួបគ្នាលើកទី ៤ សម្រាប់ក្រុមទាំងពីរ បន្ទាប់ពីជួបគ្នា ៣ លើកកាលពីរដូវកាលមុន ព្រះខ័នរាជស្វាយរៀង ឈ្នះ ២ លើក និង Shan United ឈ្នះ ១ លើក។ លើកទី១ ព្រះខ័នរាជស្វាយរៀង ឈ្នះ ៤-២ ក្នុងពាន ASEAN Club Championsh នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ជួបគ្នាលើកទី២ ព្រះខ័នរាជស្វាយរៀង ឈ្នះ ៦-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងជួបគ្នាលើកទី៣ Shan United បានឈ្នះ ២-១ នៅទឹកដីមីយ៉ាន់ម៉ា ក្នុងពាន AFC Challenge League។

មុនប៉ះគ្នាលើកទី ៤ ក្រុមទាំងពីរបានផ្លាស់ប្តូរច្រើនដូចគ្នាទាំងកីឡាករ និងក្រុមការងារគ្រូបង្វឹក។ ព្រះខ័នរាជស្វាយរៀង រក្សាទុកកីឡាករបរទេស ៣នាក់ និងបានបញ្ចេញកីឡាករបរទេស ៣ នាក់ ប៉ុន្តែបាននាំចូលកីឡាករបរទេសថ្មី ៤ នាក់ និងកីឡាករខ្មែរ ៥ នាក់។
ខ្សែប្រយុទ្ធបរទេសចំណូលថ្មីគឺ Kwame Peprah សញ្ជាតិហ្គាណា និងប្រេស៊ីល Patrick Souza ព្រមទាំងខ្សែការពារបរទេសថ្មី Faris Hammouti បន្ថែមលើកីឡាករបរទេសចាស់ Cristian Roque កីឡាករឡាវ Bounphachan Bounkong និងកីឡាករជប៉ុន Takashi Odawara។

ជាមួយគ្នានេះ កីឡាករខ្មែរចំណូលថ្មីគឺខ្សែបម្រើ យូឌៃ អូកាវ៉ា ខ្សែប្រយុទ្ធ សៀង ចន្ធា និង ខ្សែបម្រើការពារ សុផល ឌីម៉ង់ ដែលសុទ្ធជាកីឡាករសំខាន់។
ចំណែកកីឡាករបរទេសរបស់ក្លិប Shan United សុទ្ធតែថ្មីមានដូចជា ខ្សែប្រយុទ្ធប្រេស៊ីល Matheus Souza អាយុ៣០ឆ្នាំ កម្ពស់ ១.៧៨ម៉ែត្រ ធ្លាប់ក្លិបលេងនៅក្លិបកម្ពុជា គឺ អគ្គស្នងការដ្ឋាននគរបាលជាតិ សូលទីឡូអង្គរ និង ភ្នំពេញក្រោន។ ខ្សែប្រយុទ្ធជប៉ុន Efrain Rintaro អាយុ ៣៤ ឆ្នាំ កម្ពស់ ១.៨៧ ម៉ែត្រ ភាគច្រើនក្លិបលេងនៅជប៉ុនក្នុងលីគទី២ និងទី៣ និងខ្សែប្រយុទ្ធកាណាដា Jordan Hamilton អាយុ ២៩ ឆ្នាំ កម្ពស់ ១.៨៣ ម៉ែត្រ ធ្លាប់លេងអាមេរិក នោងកាណាដា។
ពួកគេមានកីឡាករបរទេស ៤ នាក់ទៀតគឺ ខ្សែការពារជប៉ុន Yuki Aizu និង ខ្សែការពារប្រេស៊ីល Mauricio, ព្រមទាំងខ្សែបម្រើជប៉ុន Ryuji Horota, និង ខ្សែបម្រើហ្គាណា Mark Sekyi។

ក្រុម Shan United បានឡើងវគ្គចែកពូលពាន ASEAN Club Championsh បន្ទាប់ពីឈ្នះក្រុមឡាវ Ezra ទាំងពីរជើងដោយលទ្ធផល ៣-១ ក្នុងវគ្គជម្រុះ (Playoffs) ខណៈព្រះខ័នរាជស្វាយរៀងរង់ចាំនៅវគ្គក្នុងពូលស្រាប់។
កម្មវិធីប្រកួត ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៥
- Johor Darul Taim vs Lion City Silors (ម៉ោង ៤:៣០នាទីរសៀល)
- Shan United vs ព្រះខ័នរាជស្វាយរៀង (ម៉ោង ៦:៣០នាទីយប់)

ពូល B
- Bangkok United (ថៃ)
- Johor Darul Tazim (ម៉ាឡេស៊ី)
- Nam Dinh (វៀតណាម)
- Lion City Sailors (សិង្ហបុរី)
- ព្រះខ័នរាជស្វាយរៀង (កម្ពុជា)
- Shan United (មីយ៉ាន់ម៉ា)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


