ព័ត៌មានជាតិ
សហជីពស្នើភាគីពាក់ព័ន្ធពិចារណាតម្លើងប្រាក់ឈ្នួលជូនកម្មករនិយោជិតឱ្យបានល្អប្រសើរ
លោកសំសឿនប្រធានក្រុមប្រឹក្សាជាតិសហជីព បានស្នើដល់ភាគីពាក់ព័ន្ធគួរតែពិចារណាក្នុងការតម្លើងប្រាក់ឈ្នួលជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៦ឱ្យបានល្អប្រសើរជាងឆ្នាំនេះដើម្បីលើកកម្ពស់ជីវភាពបងប្អូនកម្មករក៏ដូចជាពលករទើបវិលត្រលប់មកពីប្រទេសថៃឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។
ការស្នើសុំនេះបានធ្វើឡើងក្នុងកំឡុងពេលដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្ដិទី៤ បានបើកកិ្ចប្រជុំលើកទី១ ស្ដីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦នៅរសៀលថ្ងៃទី២០ខែសីហាក្រោមអធិបតីភាព លោក ហេងសួរ ប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានិងជារដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅទីស្តីការក្រសួងដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សរុបចំនួន ៥១ រូប ដែលមានសមាសភាពស្មើៗ គ្នាមក ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករ-និយោជិត និងតំណាងភាគីនិយោជក។

លោកសំសឿនបានបញ្ជាក់ថា« ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់កម្មករនិយោជិតពិសេសបងប្អូនពលករទើបវិលត្រឡប់មកពីប្រទេសថៃឱ្យបានកាន់តែប្រសើរអាចបំពេញការងាររួមចំណែកបង្កើនផលិតភាពក្នុងការនាំចេញរបស់យើងសម្រាប់ឆ្នាំ២០២៦នេះ គួរតែតម្លើងប្រាក់ឈ្នួលឱ្យបានល្អប្រសើរជាងកន្លងទៅនេះ។
ឆ្នាំ២០២៥នេះរាជរដ្ឋាភិបាលបាន ដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារ ក្នុងមួយខែបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ បន្ថែម កម្មករ-និយោជិត ម្នាក់ អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២៥ ទៅ ២៣៦ ដុល្លារ ដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពី ប.ស.សនោះទេ។
លោកសំសឿនបានបន្តទៀតថាការប្រជុំលើកដំបូងនេះនៅមិនទាន់មានការដាក់តួលេខនៅឡើយទេគ្រាន់តែធ្វើការពិភាក្សាគ្នាសិន។លោកបានបន្ថែមថា«សម្រាប់កិច្ចប្រជុំនេះយើងនឹងជួបជុំគ្នាដើម្បីរៀបចំធ្វើពង្រៀងតួលេខមួយសម្រាប់ភាគីសហជីពដើម្បីដាក់ជូនកិច្ចប្រជុំបន្តទៀតខណៈយើងមានតួលេខមួយហើយតែនៅមិនទាន់អាចដាក់ជូនបានព្រោះថាភាគីនិយោជកក៏មិនទាន់បានដាក់តួលេខដែរ»។
យ៉ាងណាក៏ដោយ លោករំពឹងថាដំណើរការចចារប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦នេះប្រព្រឹត្តិទៅដោយរលូននិងទទួលបានលទ្ធផលល្អប្រសើរ។ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលមានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ។ម្យ៉ាងវិញទៀតទាំងភាគីនិយោជកនិងភាគីសហជីពសុទ្ធតែមានភាពចាស់ទុំក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងផ្នែកទំនាក់ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរថែមទៀតផង។

គួរបញ្ជាក់ថា កិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៦ នៅឆ្នាំនេះ នឹងពិភាក្សាផ្តោតទៅលើ បម្រែបម្រួល នៃលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ដោយប្រើប្រាស់មូលដ្ឋានទិន្នន័យផ្លូវការស្របច្បាប់ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដូចមានកំណត់ក្នុងមាត្រា ៥ នៃច្បាប់ ស្ដីពីប្រាក់ឈ្នួលអប្បបរមា៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


