ព័ត៌មានអន្ដរជាតិ
បុរសហ្វីលីពីន ស្លាប់បន្ទាប់ពីប៉ូលិសដាក់ទណ្ឌកម្មឲ្យអាវ៉ង់៣០០ដង ដោយសារចេញក្រៅផ្ទះទិញទឹកផឹកក្រោយម៉ោង ៦ល្ងាច
បុរសជនជាតិហ្វីលីពីនម្នាក់ដែលរំលោភបម្រាមគោចរ បានស្លាប់បន្ទាប់ពីត្រូវប៉ូលិសដាក់ទណ្ឌកម្មឲ្យអាវ៉ង់៣០០ដង។

លោក Darren Manaog Penaredondo ត្រូវបានប៉ូលិសឃាត់ឲ្យឈប់ នៅពេលចេញក្រៅផ្ទះដើម្បីទិញទឹកផឹក ក្រោយម៉ោង១៨:០០ក្នុងខេត្ត Cavite កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
គាត់បានដួលនៅថ្ងៃបន្ទាប់ ហើយក្រោយមកគាត់ក៏បានស្លាប់។

ខេត្ត Cavite ដែលស្ថិតនៅលើកោះ Luzon បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការរឹតត្បិតយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
លោក Marlo Solero មេប៉ូលិសក្រុង General Trias បាននិយាយថា គ្មានការដាក់ទណ្ឌកម្មលើរាងកាយចំពោះអ្នកដែលត្រូវបានរកឃើញថា រំលោភបម្រាមគោចរទេ មានតែការប្រៀនប្រដៅពីមន្រ្តីប៉ុណ្ណោះ។ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រសិនបើមន្រ្តីណាម្នាក់ត្រូវបាន រកឃើញថាបានអនុវត្តការដាក់ទណ្ឌកម្មនោះ ពួកគេនឹងមិនត្រូវបានអត់អោនឲ្យឡើយ។

សាច់ញាតិរបស់ជនរងគ្រោះឈ្មោះ Adrian Lucena បានប្រកាសអំពីមរណភាពរបស់គាត់នៅលើ Facebook។ លោកបាននិយាយថា Penaredondo និងអ្នកផ្សេងទៀតត្រូវបានគេរកឃើញថារំលោភបម្រាមគោចរ ហើយត្រូវអាវ៉ង់ចំនួន១០០ដង។
ប្រសិនបើពួកគេខកខានមិនបានអាវ៉ង់រួមគ្នាក្នុងពេលតែមួយ ពួកគេនឹងត្រូវអាវ៉ង់ ម្នាក់ដល់ទៅ៣០០ដង ពេលត្រឡប់មកផ្ទះវិញ។

បងប្រុសរបស់គាត់និយាយថា គាត់បានត្រឡប់មកផ្ទះវិញនៅម៉ោង៦ព្រឹកថ្ងៃសុក្រ ជាមួយការឈឺចាប់ គាត់មិនអាចដើរបានពេញមួយថ្ងៃ។ នៅថ្ងៃបន្ទាប់ គាត់បានដួលហើយដាច់ខ្យល់ស្លាប់តែម្តង។
លោក Ony Ferrer អភិបាលក្រុង General Trias បានបញ្ជាឲ្យមេប៉ូលិសបើកការស៊ើបអង្កេតឲ្យបានហ្មត់ចត់ចំពោះករណីនេះប៉ុន្តែក្រុមមន្ត្រីបាននិយាយថា គាត់ស្លាប់ដោយសារគាំងបេះដូង៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


