ជីវិតកម្សាន្ដ
Fan Bingbing ស្រក់ទឹកភ្នែក នឹកអាណិតខ្លួនដែលមិនអាចប្រឡូកសិល្បៈក្នុងប្រទេសចិនដូចមុន
កាលពីថ្ងៃទី ២៤ ខែសីហា យោងតាមភ្នាក់ងារ Sina បានរាយការណ៍ថា Fan Bingbing បានចូលរួមក្នុងពិធីកិត្តិយសមួយ ហើយត្រូវបានប្រគល់ងារជាទូតសុច្ឆន្ទៈកិត្តិយសដោយរដ្ឋាភិបាលរដ្ឋម៉ាឡាកា (Malacca) នៃប្រទេសម៉ាឡេស៊ី ។ ប៉ុន្តែរូបនាងបែរជាស្រក់ទឹកភ្នែកសឹងមិននឹកស្មានថា ខ្លួនអាចមានថ្ងៃនេះ ស្របពេលដែលតារាស្រីមិនអាចចូលប្រឡូកសិល្បៈនៅប្រទេសចិនបានដូចពីមុនទៀតឡើយ។

នៅឆ្នាំ ២០២៤ តារាស្រីវ័យ៤៤ឆ្នាំត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈសម្រាប់ទេសចរណ៍ម៉ាឡាកា។ ជាមួយនឹងឥទ្ធិពលអន្តរជាតិរបស់នាង Fan Bingbing បានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រជាច្រើន ជាមួយនឹងសកម្មភាពរបស់នាងនៅទីនេះ។ នៅលើបណ្ដាញសង្គម Wechat របស់ចិន ប្រធានបទទាក់ទងនឹងការតែងតាំងលើតួឯកស្រី អ៊ូម៉ីនាង ជាទូតសុច្ឆន្ទៈប្រចាំទីក្រុងម៉ាឡាកាបានទាក់ទាញអ្នកចូលមើលចំនួន ១.៥ ពាន់លានដង។
កាលពីថ្ងៃទី ២៣ ខែសីហា Fan Bingbing បានបង្ហាញខ្លួននៅទីក្រុង Kuala Lumpur (ម៉ាឡេស៊ី) ដើម្បីចូលរួមពិធីបើកហាងគ្រឿងសំអាងក្រោមម៉ាកដែលបង្កើតឡើងដោយតារាស្រីរូបនេះ។ ក្នុងព្រឹត្តិការណ៍នោះ រូបនាងបានស្រក់ទឹកភ្នែកចំពោះក្តីស្រលាញ់របស់អ្នកគាំទ្រដ៏ធំធេងបំផុត។
នាពេលនោះ Fan Bingbing បាននិយាយថា «ខ្ញុំជាមនុស្សម្នាក់ដែលកម្រយំនៅទីសាធារណៈ ប៉ុន្តែអ្នកពិតជាបានប៉ះបេះដូងរបស់ខ្ញុំ អរគុណ។ ខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព បន្តតស៊ូ និងប្រកាន់ខ្ជាប់នូវអ្វីដែលខ្ញុំជឿជាក់»។

យោងតាម Sina ក្នុងវ័យ ៤៤ ឆ្នាំ Fan Bingbing នៅតែរក្សាបាននូវរូបរាងដ៏ប្រណិត និងទម្រង់មុខក្មេងជាងវ័យ។ តារាស្រីរូបនេះមិនបានបដិសេធឡើយបន្ទាប់ពីត្រូវបង្ខំចិត្តចាកចេញពីវិស័យសិល្បៈដូច Zhao Wei។ នាងកំពុងស្វែងរកឱកាសសម្ដែងភាពយន្តនៅបរទេសយ៉ាងសកម្មដូចជា អាមេរិក កូរ៉េ ម៉ាឡេស៊ី ជាដើម។
នៅក្នុងខែកុម្ភៈ Fan Bingbing បានបញ្ជាក់ពីការចូលរួមរបស់នាងនៅក្នុងគម្រោង Diary of a Mad Old Man ដែលកែសម្រួលពីប្រលោមលោក Diary of an Old Man ដោយអ្នកនិពន្ធ Junichiro Tanizaki ។ ខ្សែភាពយន្តនេះដឹកនាំដោយ Wang Ying និងសម្តែងដោយតារាសម្តែង Gabriel Byrne នឹងចាប់ផ្តើមថតនៅទីក្រុងតូក្យូនៅរដូវក្តៅនេះ។ ទោះជាយ៉ាងណាក៏ដោយ ខ្លឹមសារនៃប្រលោមលោកនេះគឺមានភាពចម្រូងចម្រាស ចាត់ថ្នាក់ថាជារឿងអាសអាភាស ហើយត្រូវបានត្រួតពិនិត្យយ៉ាងធ្ងន់ធ្ងរចំពោះការបង្កគ្រោះថ្នាក់ដល់សីលធម៌ដ៏ធំ និងត្រូវបានហាមឃាត់មិនឲ្យបោះពុម្ពផ្សាយ។
លើសពីនេះ Fan Bingbing ក៏បានបើកហាងកែសម្ផស្សផ្ទាល់ខ្លួនផងដែរ។ នៅឆ្នាំ ២០២៤ Fan Beauty ទទួលបានប្រាក់ចំណូល ១.៤៥ ពាន់លានយន់ (ប្រហែល ២០០លានដុល្លារអាមេរិក) ដោយជាប់ចំណាត់ថ្នាក់ទី ៣៥ ក្នុងចំណោមម៉ាកគ្រឿងសំអាងកំពូលទាំង ១០០របស់ចិនដែលប្រកាសដោយ China Beauty Web ។
យ៉ាងណាមិញ ដោយសារតែមិនអាចទៅប្រឡូកក្នុងវិស័យសិល្បៈនៅប្រទេសចិន បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ Fan Bingbing ធ្លាក់ចុះយ៉ាងខ្លាំង។ តារាស្រីរូបនេះបានប្រាប់ថានាងចង់នៅជាប់នឹងការងារ ព្រោះនាងនៅមានគ្រួសារត្រូវមើលថែ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ពាក្យចចាមអារ៉ាមស្នេហារវាង V និង Jennie ផ្ទុះផ្អើលសារជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


