កីឡា
គឿម សុវណ្ណឃីម មានបងប្អូនសរុប ១១នាក់ចំណែកអ្នកចាប់អាជីពប្រដាល់មាន ៦នាក់
កូនសិស្សលោក ផាត សូដា គឿម សុវណ្ណឃីម មានបងប្អូនរហូត ១១នាក់ និងបានហ្វឹកហាត់ប្រដាល់ចំនួន ៦នាក់ ប៉ុន្តែនៅក្លឹបផ្សេងគ្នានោះទេ ខណៈអ្នកមួយចំនួនក៏បានឈប់ពីវិស័យកីឡាមួយនេះហើយ។

សុវណ្ណឃីម និងបងប្អូន
កីឡាករ គឿម សុវណ្ណឃីម បានឲ្យដឹងថា រូបគេមានបងប្អូនបង្កើតទាំងអស់ ១១នាក់ ក្នុងនោះអ្នកដែលហ្វឹកហាត់ចាប់អាជីពប្រដាល់នេះមាន ៦នាក់។ សុវណ្ណឃីម ម្នាក់ឯងប៉ុណ្ណោះដែលហ្វឹកហាត់នៅក្លឹបគុនខ្មែរស៊ុបពើហ្វៃ ជាមួយលោក ផាត សូដា។ ចំណែកបងៗផ្សេងទៀតនោះគឺហ្វឹកហាត់នៅក្លឹបប្រដាល់ឃ្លាំងមឿងកីឡា។

សុវណ្ណឃីម និងលោក ផាត សូដា
ក្នុងចំណោមបងប្អូនទាំង ៦នាក់ដែលហ្វឹកហាត់គុនខ្មែរកន្លងទៅនេះបានឈប់អស់ ៣នាក់ហើយគឺនៅសល់តែខ្លួន គឿម សុវណ្ណឃីម គឿម សុវណ្ណនឿត និង គឿម សុវណ្ណង៉ា។ វិស័យកីឡាប្រដាល់គុនខ្មែរនេះខ្លួនស្រឡាញ់តាំងពីតូចមកម្ល៉េះ និងមួយទៀតឃើញបងប្រុសឡើងប្រកួតផងនោះទើបជំរុញឲ្យចាប់អាជីពនេះមកដល់សព្វថ្ងៃ។

សុវណ្ណឃីម កាលប្រកួតនៅក្រៅប្រទេស
កូនសិស្សលោក ផាត សូដា រូបនេះបន្ថែមទៀតថា ដោយសារតែខ្លួនរៀនសូត្រមិនសូវចេះផង និងមិនដឹងថាត្រូវប្រកបមុខរបបអ្វីក្រោយរៀនចប់ផងនោះទើបសម្រេចចិត្តឈប់រៀនត្រឹមថ្នាក់ទី១២ នៅឯខេត្តបាត់ដំបង និងចូលហាត់ប្រដាល់តែម្ដងទៅ។
បញ្ជាក់ដែរថា គឿម សុវណ្ណឃីម ជាអ្នកប្រដាល់មិនសូវចេះនិយាយស្ដីច្រើន ប៉ុន្តែចាត់ចូលជាជើងខ្លាំងនៅកម្ពុជាមួយរូបផងដែរ។ ចូលចាប់អាជីពប្រដាល់ក្នុងឆ្នាំ២០២០ រហូតដល់ពេលនេះរូបគេឈ្នះខ្សែក្រវាត់មិនតិចជាង ៥គ្រឿងនោះទេ និងធ្លាប់ចេញទៅប្រកួតផ្សព្វផ្សាយគុនខ្មែរនៅ អេស្ប៉ាញ អូស្ត្រាលី ជប៉ុន ជាដើម៕

សុវណ្ណឃីម កាលប្រកួតនៅក្រៅប្រទេស
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


