Connect with us

កីឡា

ជាម អាដាំ ជឿជាក់ថ្ងៃខាង​មុខមានកីឡាករល្អដូច សុខ ធី ពេជ្រ សម្បត្តិ ច្រើន

បានផុស

នៅ

អតីត​អ្នក​ប្រដាល់​ល្បីឈ្មោះ​ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ K Cement លោក​ ជាម​ អាដាំ​ ជឿជាក់​ថា​នៅ​ថ្ងៃខាង​មុខ​នឹង​មាន​កីឡាករ​ល្អដូច​ជា​ សុខ​ ធី​ នុិងកីឡាករ​ ពេជ្រ​ សម្បត្តិ​ ច្រើន​ទៀត​ ព្រោះសហព័ន្ធ​បាន​បណ្ដុះ​ថ្នាល​គុន​ខ្មែរ​បាន​ច្រើនសំបូរធនធាន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ជាម​ អាដាំ​ និង​សិស្ស

លោក​ ជាម​ អាដាំ​ បាន​ឲ្យ​ដឹង​ថា​ កីឡា​ប្រដាល់​ក៏​ដូច​ជា​ការ​រៀន​សូត្រ​អីចឹង​ដែរ​ ពោល​ម្នាក់ៗ​រៀន​រាប់​ឆ្នាំ​ទើប​ចប់​ ឬ​ក្លាយ​ជា​អ្នក​ពូកែ​យក​ចំណេះដឹង​ទៅ​ប្រើប្រាស់​បាន។​ ចំណែក​ការ​ហាត់​ប្រដាល់​ក៏​ដូច​គ្នា​ អ្នក​ដែល​​ចាប់​ហ្វឹកហាត់​តាំង​ពី​តូច​មក​ហើយ​គឺនឹង​ល្អ​មាន​សមត្ថភាព​ខ្លាំង​ពូកែ។​

សម្បត្តិ និង សុខ​ ធី​

ម្ចាស់​ខ្សែក្រវាត់​ K Cement ​រូប​នេះ​លើក​ឡើង​ទៀត​ថា​ អ្វី​ដែល​លោក​បាន​ឃើញ​ជាក់ស្ដែង​សហព័ន្ធ​បណ្ដុះ​ធនធាន​ថ្នាល​បាន​ច្រើន​។​ ក្មេងៗ​បាន​ហ្វឹកហាត់​តាំង​ពី​តូច​ដូច​នេះ​ទម្រាំ​ដល់​ធំ​នឹង​សំបូរ​ជើង​ខ្លាំង​ដូច​ជា​ប្រភេទ​ សុខ​ ធី​ ពេជ្រ​ សម្បត្តិ​ ឬ​អាច​ល្អ​ជាង​នេះ​ទៀត​ផង។​ បច្ចុប្បន្ន​ក្មេងៗ​ភាគ​ច្រើន​វាយ​បែប​ក្បាច់​ស្នៀត​ល្អ​ៗ។​ ការ​ហាត់​ពី​ក្មេង​ទៅ​ធ្វើ​ឲ្យ​រាងកាយ​រឹងមាំ​ និង​សមស្រប​ រហ័សរហួន។​

លោក​ ខូវ​ ឆាយ​

បញ្ជាក់​ដែរ​ថា​ សុខ​​ ធី​ ពេជ្រ​ សម្បត្តិ​ គឺ​ជា​លំដាប់​កីឡាករ​ជួរ​មុខ​ និង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ជា​ខ្លាំង​នាពេល​បច្ចុប្បន្ន​នេះ។​ ជា​មួយ​គ្នា​នេះ​ដែរ​បន្ទាប់​ពីលោក​ ខូវ​ ឆាយ​ ​ចូល​កាន់​តំណែង​ជា​ប្រធាន​សហព័ន្ធ​​ប្រដាល់​គុន​ខ្មែរ​គេ​មើល​ឃើញ​ថា​មាន​សកម្មភាព​ច្រើន​ពិសេស​ការ​ចុះ​ទៅ​តាម​បណ្ដាក្លឹប​ប្រដាល់​នានា​ ជ្រោមជ្រែងការ​បង្កើត​ក្លឹប​ថ្មីៗ​ និង​ឧបត្ថម្ភ​ លើក​ទឹកចិត្ត​លើ​ការ​បណ្ដុះ​បណ្ដាល​យុវជន​ថ្នាល​បន្ត​វេន​​ផង​ដែរ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម