Connect with us

ព័ត៌មានអន្ដរជាតិ

បាញ់ប្រហារក្នុងសាលានៅអាមេរិក ស្លាប់និងរបួសមនុស្សជិត២០នាក់ ភាគច្រើនជាកុមារ

បានផុស

នៅ

សហរដ្ឋអាមេរិក កើតមានការបាញ់ប្រហារដ៏រន្ធត់មួយនៅសាលារៀនក្នុងវិហារសាសនាគ្រិស្ត នៃរដ្ឋ Minnesota បណ្តាលឲ្យកុមារ២នាក់ស្លាប់ និងមនុស្ស១៧នាក់ទៀតរងរបួស ក្នុងនោះមាន១៤នាក់ជាកុមារ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ BBC, ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនាវេលាម៉ោង៨ព្រឹក (ម៉ោងនៅអាមេរិក) ​ថ្ងៃពុធទី២៧ខែសីហាឆ្នាំ២០២៥ ក្នុងព្រះវិហារ Annunciation នៅទីក្រុង Minneapolis។

មេប៉ូលិសប្រចាំតំបន់លោក Brian O’Hara បានប្រាប់ឲ្យដឹងថា ខ្មាន់កាំភ្លើងមានឈ្មោះ Robin Westman អាយុ២៣ឆ្នាំ បានបើកការរះតាមបង្អួច ពេលសិស្សកំពុងធ្វើពិធីអធិស្ឋាន។ 

(រូបថត៖ Reuters)

ខ្មាន់កាំភ្លើងត្រូវបាញ់ស្លាប់នៅនឹងកន្លែង ហើយក្រោយមកប៉ូលិសបានរកឃើញកាំភ្លើង៣ដើមនៅជាប់ខ្លួនរបស់គេ ក្នុងនោះមានកាំភ្លើងវែងមួយដើម កាំភ្លើងស្នប់មួយដើម និងកាំភ្លើងខ្លីមួយដើម ថែមទាំងរកឃើញគ្រាប់បែកផ្សែងមួយគ្រាប់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងអំពីមូលហេតុ ជំរុញឲ្យខ្មាន់កាំភ្លើងបើកការបាញ់ប្រហារទេ ខណៈប៉ូលិសបញ្ជាក់ថា រូបគេមិនដែលមានប្រវត្តិបង្កបទល្មើសគួរឲ្យចាប់អារម្មណ៍ឡើយ។

(រូបថត៖ Reuters)

សូមជម្រាបថា បើយោងតាមទិន្នន័យចុងក្រោយដែលប្រមូលដោយអង្គការ Gun Violence Archive (GVA), ក្នុងឆ្នាំ២០២៥នេះ គិតត្រឹមថ្ងៃទី២៨ខែសីហាឆ្នាំ សហរដ្ឋអាមេរិកកើតមានការបាញ់ប្រហារសម្លាប់រង្គាល ចំនួន ៤៣៦ លើក។

តាមការបញ្ជាក់ពី GVA, ការបាញ់ប្រហារសម្លាប់រង្គាល គឺជាហេតុការណ៍ដែលបណ្តាលឲ្យមានមនុស្ស ៤ នាក់ឬច្រើនជាងនេះ ស្លាប់ឬរបួស ប៉ុន្តែមិនរាប់បញ្ចូលទាំងអ្នកខ្មាន់កាំភ្លើងទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ផ្ទុះអាវុធក្នុងក្លឹបនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក​ ស្លាប់និងរបួសមនុស្សជាច្រើននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម