ព័ត៌មានអន្ដរជាតិ
បុគ្គលិក UN រាប់រយនាក់ ស្នើឱ្យដាក់សង្រ្គាមរបស់អ៊ីស្រាអែលនៅហ្គាហ្សាជាអំពើប្រល័យពូជសាសន៍
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៩ខែសីហា បុគ្គលិកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជាង៥០០នាក់បានស្នើឱ្យប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) លោក Volker Turk ឱ្យប្រកាសសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាជាអំពើប្រល័យពូជសាសន៍ ដោយនិយាយថាទំហំនៃការស្លាប់ និងការបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែលត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់។

បុគ្គលិកទាំងនោះបានព្រមានថាភាពស្ងៀមស្ងាត់របស់អង្គការធ្វើឱ្យខូចដល់ភាពជឿជាក់របស់អង្គការសហប្រជាជាតិ ដោយប្រៀបធៀបវាទៅនឹងភាពអសកម្មក្នុងអំឡុងអំពើប្រល័យពូជសាសន៍ឆ្នាំ ១៩៩៤ របស់ប្រទេសរវ៉ាន់ដា។ ការអំពាវនាវនេះក៏ឆ្លុះបញ្ចាំងពីការខកចិត្តយ៉ាងខ្លាំងនៅក្នុងទីភ្នាក់ងារOHCHR ។ លោក Turk បានទទួលស្គាល់ការព្រួយបារម្ភរបស់ពួកគេ ប៉ុន្តែបាននិយាយថា មានតែតុលាការអន្តរជាតិប៉ុណ្ណោះដែលអាចសម្រេចជាផ្លូវការនូវអំពើប្រល័យពូជសាសន៍។
អ៊ីស្រាអែលបានច្រានចោលលិខិតរបស់បុគ្គលិកទាំងនោះ ដោយហៅវាថាលម្អៀង និងគ្មានមូលដ្ឋាន ហើយបានការពារយុទ្ធនាការរបស់ខ្លួនថាជាការការពារខ្លួន បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាសនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលបានសម្លាប់មនុស្ស ១,២០០ នាក់។ ចាប់តាំងពីពេលនោះមក មនុស្សជិត ៦៣,០០០ នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សា ខណៈប្រជាជនមួយចំនួនទទួលរងនូវគ្រោះទុរ្ភិក្ស នេះបើយោងតាមមន្ត្រីសុខាភិបាលក្នុងហ្គាហ្សា។

គួរបញ្ជាក់ថាទោះបីជាអង្គការនានាដូចជា Amnesty International និងអ្នកជំនាញអង្គការសហប្រជាជាតិ Francesca Albanese បានពណ៌នាសកម្មភាពរបស់អ៊ីស្រាអែលថាជាការប្រល័យពូជសាសន៍ក៏ដោយ អង្គការសហប្រជាជាតិជាស្ថាប័នមួយបានបដិសេធ។ ចំណែកករណីរបស់អាហ្រ្វិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែលនៅតុលាការយុត្តិធម៌អន្តរជាតិនៅក៏តែរង់ចាំដំណើរការដែលអាចចំណាយពេលច្រើនឆ្នាំ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


