ព័ត៌មានអន្ដរជាតិ
ថៃ ពង្រាយកម្លាំងទ័ពបន្ថែមនៅភាគខាងត្បូង ក្រោយក្រុមផ្តាច់ខ្លួន វាយប្រហារឥតដកដៃ
មេបញ្ជាការភូមិភាគ៤ថៃ បានចេញបញ្ជាឲ្យពង្រឹងសន្តិសុខបន្ថែមទៀត ស្របពេលស្ថានការណ៍វឹកវរបន្ទាប់ពីហេតុការណ៍បំផ្ទុះគ្រាប់បែកថ្មីបំផុត បង្កចលាចលក្នុងស្រុកចំនួន៥ នៅខេត្តភាគខាងត្បូងប្រទេស។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃចន្ទទី១ខែកញ្ញាឆ្នាំ២០២៥ ក្រុមផ្តាច់ខ្លួនឥស្លាម បានបើកការវាយប្រហារផ្ទួនៗជាច្រើនលើកក្នុងខេត្ត Narathiwat បង្កការខូចខាតនិងរបួសមន្ត្រីមួយចំនួន។
គ្រាប់បែកដំបូងបានផ្ទុះលើផ្លូវហាយវ៉េលេខ៤០៥៦ ក្នុងស្រុក Su-ngai Padi នាវេលាម៉ោង៧:៥០នាទីយប់ថ្ងៃអាទិត្យ បណ្តាលឲ្យរបួសមនុស្ស២នាក់ និងខ្ទេចរថយន្តមួយគ្រឿង។ ក្រោយមកនៅម៉ោង១១:៥៥នាទីយប់ ក្នុងស្រុក Cha-nai ការផ្ទុះ២លើកទៀត បានអង្រួនវិហារឥស្លាម Dusongno និងផ្សារមួយកន្លែង។

នៅស្រុក Ba Cho គ្រាប់បែកបានផ្ទុះលើផ្លូវ Phetkasem ខាងមុខធនាគារកសិកម្មនិងសហករណ៍កសិកម្ម (BAAC) ប៉ុន្តែគ្មាននរណាម្នាក់រងរបួសនោះទេ។ ចំណែកនៅស្រុក Cho Airong នាវេលាម៉ោងប្រមាណ ១២:០៥រំលងអាធ្រាត្រ គ្រាប់បែកមួយគ្រាប់ទៀត បានផ្ទុះនៅមុខទូ ATM របស់ធនាគារដដែលនេះ។
នៅស្រុក Sri Sakhon វេលាម៉ោង១២និង៣០នាទី មានករណីផ្ទុះមួយទៀតកើតឡើងនៅទូ ATM ទល់មុខរដ្ឋបាលឃុំ Tambon Tamayung។
ឆ្លើយតបទៅអំពើហិង្សានេះ មេភូមិភាគ៤លោក Paisarn Noosang បានបញ្ជាឲ្យកងកម្លាំងសន្តិសុខបង្កើនការយាមកាម ដាក់ពង្រាយកម្លាំងទ័ពបន្ថែមនៅតាមគោលដៅសំខាន់ៗ និងរៀបចំការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការវាយប្រហារដែលអាចកើតមានឡើងជាយថាហេតុ បន្តទៀត។

យ៉ាងណា ប្រធានស៊ើបអង្កេតនៃប៉ូលិសព្រំដែនភាគខាងត្បូងឧត្តមសេនីយ៍ទោ Chumpol Saksureemongkol បានអះអាងថា ការបំផ្ទុះគ្រាប់បែកនៅទូ ATM គឺមានបំណងប្លន់និងបង្កការខូចខាតសេដ្ឋកិច្ចដល់តំបន់ភាគខាងត្បូងប៉ុណ្ណោះ។
ទោះបែបនេះក្តី ការវាយប្រហារទាំងនេះបានគូសបញ្ជាក់ពីស្ថានភាពកាន់តែចលាចលនៅភាគខាងត្បូងប្រទេសថៃ ស្របពេលអំពើហិង្សាពីសំណាក់ក្រុមបេះបោរកាន់តែធ្ងន់ធ្ងរទៅៗ។
យោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស។ ក្នុងចំណោមមនុស្សស្លាប់ក៏រួមមានមន្ត្រីយោធានិងប៉ូលិស ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្ទុះគ្រាប់បែកបណ្តាក់គ្នា បង្កចលាចល៥ស្រុក នៅភាគខាងត្បូងប្រទេសថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


