Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរីបញ្ជាឱ្យ Meta ចេញវិធានការ «ប្រឆាំងការឆបោក» បើមិនដូច្នោះទេ អាចរងពិន័យ

បានផុស

នៅ

ប៉ូលិសសិង្ហបុរីបានបញ្ជាឱ្យក្រុមហ៊ុន Meta ​ដែលជាក្រុមហ៊ុនមេរបស់ Facebook អនុវត្ត «វិធានការប្រឆាំងនឹងការឆបោក» ក្នុង​ការផ្សាយពាណិជ្ជកម្ម គណនី ប្រូហ្វាល់ និងទំព័រអាជីវកម្ម​ដែលក្លែងបន្លំ​មន្រ្តី​រដ្ឋាភិបាលសំខាន់ៗ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់។ នេះបើតាមការឱ្យដឹងរបស់រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង លោក​ Goh Pei Ming។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសុន្ទរកថានាថ្ងៃពុធនេះ លោករដ្ឋដដែលបាន​ឱ្យដឹងយ៉ាងដូច្នេះថា ប្រសិន​បើ Meta មិនធ្វើដូចការទាមទារ​ ក្រុមហ៊ុនអាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ១ លានដុល្លារសិង្ហបុរី (៧៧៥ ៦៩៨ ដុល្លារអាមេរិក)។ បទបញ្ជាដដែល​ធ្វើឡើង​ក្រោមច្បាប់ស្តីពីឧក្រិដ្ឋកម្មលើអ៊ិនធឺណិតថ្មីរបស់​សិង្ហបុរី ដែលបានចូលជាធរមាននៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤។

​លោក​ Goh Pei Ming បាននិយាយ​បន្តយ៉ាងដូច្នេះថា៖ «យើងកំពុងចេញ (បញ្ជា) ទៅ Meta ពីព្រោះ Facebook គឺជាវេទិកាកំពូល ដែល​ជនបោកប្រាស់ប្រើសម្រាប់​ក្លែងបន្លំការបោកប្រាស់​ ហើយប៉ូលិសបានវាយតម្លៃថា ត្រូវតែមានវិធានការច្បាស់លាស់បន្ថែមទៀតដើម្បីទប់ស្កាត់ការបោកប្រាស់​»។

មកទល់ពេលនេះ Meta មិន​ទាន់បាន​ចេញ​ការ​ឆ្លើយ​តប​ភ្លាមៗយ៉ាងណាទេ​។

គួររំឭកថា កាលពីខែសីហា ក្រសួងកិច្ចការផ្ទៃក្នុង​សិង្ហបុរីបានរកឃើញថា ជាង ១/៣ នៃការបោកប្រាស់ពាណិជ្ជកម្ម​អេឡិចត្រូនិកទាំងអស់ ដែល​បានកត់ត្រាក្នុងឆ្នាំ ២០២៤ ត្រូវបានប្រព្រឹត្តនៅលើ Facebook ។ ​ក្រសួងក៏បានវាយតម្លៃផងដែរថា ​ពាណិជ្ជកម្មអេឡិចត្រូនិក «Marketplace» របស់ Facebook ថា មាន​ភាព​ខ្សោយ​ជាងគេ ក្នុងចំណោម​វេទិកា​ពាណិជ្ជកម្មអេឡិចត្រូនិកចំនួន​ ៥ បើនិយាយអំពីមុខងារប្រឆាំងការបោកប្រាស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម