Connect with us

កីឡា

សប្តាហ៍​ក្រោយ ការ​ប្រកួត​​គុន​ខ្មែរ​អន្តរជាតិ ២​​ថ្ងៃ​នៅ​សៀមរាប មុន​​ព្រឹត្តិការណ៍​ដ៏ធំ​នៅ​ចិនខែ​ក្រោយ

បានផុស

នៅ

សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ការ​ប្រកួត​គុន​ខ្មែរ​អន្តរជាតិ ​រយៈ​ពេល​ ២ ថ្ងៃ​នៅ​ខេត្ត​សៀមរាប និង​ព្រឹត្តិការណ៍​គុន​ខ្មែរ​ដ៏​ធំ​មួយ​ទៀត​នៅ​ប្រទេស​ចិន​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ខូវ ឆាយ

លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ប្រាប់​«កម្ពុជា​ថ្មី»​ថា សហព័ន្ធ​​នឹង​រៀបចំ​ការ​ប្រកួត​គុន​ខ្មែរ​មិត្តភាព​អន្តរជាតិ​​២​ថ្ងៃនៅ​ខេត្ត​សៀមរាប។ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ​នៅ​ខេត្ត​សៀមរាប​ គឺ​ថ្ងៃ​ទី១​៣ ខែ​កញ្ញា ឆ្នាំ ២០២៥​ ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ រវាង​កម្ពុជា និង​​ សហរដ្ឋ​អាមេរិក ព្រមទាំង​ កម្ពុជា ជា​មួយ ម៉ាឡេស៊ី។ នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ ២០២៥ ជា​​​ការ​ប្រកួត​​ថ្ងៃ​ទី​២​ រវាង​ កម្ពុជា​ និង​ចិន ដែល​​ដៃ​គូ​ចិន​មក​រៀប​ចំ​ផ្ទាល់​នៅ​កម្ពុជា។

លោក ខូវ ឆាយ បាន​បន្ថែម​ទៀត​ថា មិន​ត្រឹម​តែ​ប៉ុណ្ណោះ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ និង​ភាគី​​ចិន​រួម​ដៃ​គ្នា​ នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ​អន្តរជាតិ​ដ៏​ធំ​ នៅ​ប្រទេស​ចិន នា​​ថ្ងៃ​ទី​៧ ខែ​តុលា ​ឆ្នាំ ២០២៥។ ​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ​​អន្តរជាតិ​ដ៏​​ធំ​នេះ ​​ធ្វើ​ឡើង​នៅ​ក្នុង​​ទិវា​បុណ្យ​ជាតិ​របស់​ប្រទេស​ចិន។

ក្លិប​ប្រដាល់​គុន​ខ្មែរ​នៅ​ប្រទេស​ចិន

«តាម​ផែន​ការ​គ្រោង​ទុក​នឹង​មាន​អ្នក​ទស្សនា​ផ្ទាល់​ច្រើន​​បំផុត​រហូត​​រាប់​ម៉ឺន​នាក់​​នៅ​​ប្រទេស​ចិន។ ជា​ពិសេស ខាង​កម្ពុជា​យើង​​បាន​ត្រៀម​បញ្ជូន​កីឡាករ កីឡាការិនី​​កម្រិត​ខ្ពស់​​ៗ ឆ្នើម​ៗ​ ​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ»។ ប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ​បាន​បញ្ជាក់។

កីឡាករ​គុន​ខ្មែរ​ប្រកួត​នៅ​ចិន​កន្លង​មក

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ អ្នក​វិនិយោគ​ចិន​កាន់​តែ​ច្រើន​បាន​ចាប់​អារម្មណ៍​លើ​កីឡា​ប្រដាល់គុន​ខ្មែរ​​តាម​រយៈ​កិច្ច​សហការ​ជា​មួយ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរលើ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស និង​អត្តពលិក។ ក្នុង​នោះ​ចិន​បាន​មក​បើក​ក្លិប​ប្រដាល់គុន​ខ្មែរ និង​វិទ្យាស្ថាន​គុន​ខ្មែរ​នៅ​​ប្រទេស​កម្ពុជា​ ហើយ​ក៏​មាន​បើក​ក្លិប​ប្រដាល់​គុន​ខ្មែរ​ជា​បន្ត​បន្ទាប់​ទៀត​នៅ​ប្រទេស​ចិន៕

ក្លិប​ប្រដាល់​គុន​ខ្មែរ​នៅ​ចិន

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម