Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃអង្ករនាំចេញ​វៀតណាម​ធ្លាក់ចុះ​ ១៦% ទោះបរិមាណកើនឡើងក្ដី

បានផុស

នៅ

​សមាគមស្បៀងអាហារវៀតណាម (VFA) ​បាន​ឱ្យដឹង​ថា វៀតណាម​បាន​នាំចេញអង្ករប្រមាណ ៥,៨៧ លាន​តោន ឬស្មើនឹង​តម្លៃប្រមាណ ៣ ប៊ីលាន​ដុល្លារអាមេរិក​ រាប់តាំងពីដើមឆ្នាំដល់ថ្ងៃទី ១៥ សីហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់សារព័ត៌មាន​ VietnamPlus នាថ្ងៃពុធនេះ ទិន្នន័យដដែល​បង្ហាញពីកំណើន ២,៨៨ ភាគរយ នៃបរិមាណនាំចេញ ប៉ុន្តែ​​តម្លៃវិញ បាន​ធ្លាក់ចុះរហូតដល់ ១៦ ភាគរយ ធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ​

កាលពីសប្តាហ៍មុន តម្លៃអង្ករនាំចេញបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៨ ខែ ចំពេល​ការផ្គត់ផ្គង់ហាក់ខ្សោយជាងមុន។ ​VFA បាននិយាយថា អង្ករក្រអូបបាក់ ៥ ភាគរយ បាន​នាំចេញក្នុងតម្លៃ ៤៥៥-៤៦០ ដុល្លារ/តោន នៅថ្ងៃទី ២៨ សីហា ដែលនេះជាតម្លៃខ្ពស់បំផុត រាប់តាំងពីដើមខែមករា។

គួរគូសបញ្ជាក់ថា តម្លៃអង្ករអន្តរជាតិ រួមទាំងអង្ករវៀតណាម​បាន​ធ្លាក់ចុះជាបន្តបន្ទាប់រាប់តាំងពីដើមឆ្នាំមក ដោយសារតែការផ្គត់ផ្គង់ច្រើនជាងមុខ ក្រោយ​ឥណ្ឌាដកការរឹតបន្តឹងលើការនាំចេញអង្ករ ខណៈប្រទេស​នាំចូលសំខាន់ៗដូចជា​ឥណ្ឌូណេស៊ី បាន​បង្កើនផលិតកម្ម ហើយកាត់បន្ថយការនាំចូល។

ចុង​ក្រោយ​បំផុតដែលបង្កក្ដីបារម្ភសម្រាប់អ្នកនាំចេញអង្ករនោះ គឺចំណាត់ការរបស់រដ្ឋាភិបាល​ហ្វីលីពីន ក្នុងការបិទការនាំចូលអង្កររយៈពេល ៦០ ថ្ងៃ រាប់ពីថ្ងៃទី​ ១ កញ្ញា ដើម្បីការពារកសិករ​ហ្វីលីពីន​ដោយ​រក្សាស្ថិរភាព​តម្លៃអង្ករក្នុងស្រុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម