ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យតវ៉ាទៅខេត្តស្រះកែវប្រទេសថៃឱ្យចេះគោរពច្បាប់ដែលខ្លួនសន្យា
បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានផ្ញើលិខិតតវ៉ាទៅអភិបាលខេត្តស្រះកែវប្រទេសថៃ ឱ្យស្គាល់និងគោរពច្បាប់ទម្លាប់ គោរពការសន្យារស់ខ្លួនទាក់ទងនឹងព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីរដ្ឋបាលខេត្តស្រះកែវចុះវាស់វែងដីឈ្លានពានដេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យឱ្យពលរដ្ឋរបស់ខ្លួន។

ក្នុងលិខិតចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៊ុំ រាត្រី បានបញ្ជាក់ទៅអភិបាលខេត្តស្រះកែវថា ថៃកំពុងធ្វើសកម្មភាពបំពានដល់អនុសារៈយោគយល់គ្នាឆ្នាំ២០០០ កិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិកា ព្រំដែនទូទៅកម្ពុជា-ថៃ(GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងប្រទេសទាំងពីរហើយ។
លោកបញ្ជាក់ថា៖ «បញ្ហាខាងលើគឺជាបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន និងការងារវាស់វែង ខណ្ឌសីមានិងបោះបង្គោលព្រំដែន ដែលជាសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ស្របតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការព្រំដែន ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩៥ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង ខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ឆ្នាំ២០០០ (MOU ២០០០)»។
លោកអភិបាលខេត្តបានប្រាប់ទៅអភិបាលខេត្តស្រះកែវឱ្យរក្សាក្សាស្ថានភាពព្រំដែន និងស្ថានភាពប្រជាជនកំពុងរស់នាពេលបច្ចុប្បន្ន ហើយទុកកិច្ចការងារនេះជូនទៅ GBC និង JBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការដោះបញ្ហានេះ។

ការតវ៉ារបស់អភិបាលខេត្តបន្ទាយមានជ័យនេះគឺបន្ទាប់ពីអភិបាលខេត្តស្រះកែវប្រទេសថៃលោក បរិញ្ញា ពោធិ៍សាត់ បានប្រកាសកាលពីថ្ងៃច័ន្ទ ទី១ ខែកញ្ញា ឱ្យពលរដ្ឋថៃទៅយកដីដែលថៃឈ្លានពានយកនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដែលជាការបំពានលើកិច្ចព្រមព្រៀងនៃបទឈប់បាញ់ MOU ឆ្នាំ២០០០ និងសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ៕

ដោយអ ពៅ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


