ព័ត៌មានអន្ដរជាតិ
ត្រាំ រិះគន់ក្បួនដង្ហែចិន ចំពោះការមិនអើពើនឹងការជួយរបស់អាមេរិកក្នុងសង្រ្គាមលោកលើកទី២
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសើរពិធីដ៏ស្រស់ស្អាត របស់ប្រទេសចិន ដែលប្រារព្ធខួបលើកទី ៨០នៃការបញ្ចប់សង្រ្គាមលោកលើកទី២ ប៉ុន្តែបានរិះគន់ទីក្រុងប៉េកាំងចំពោះការខកខានក្នុងការទទួលស្គាល់តួនាទីរបស់អាមេរិកក្នុងការជួយឲ្យជប៉ុនបរាជ័យ។

ថ្លែងពីការិយាល័យរបស់ខ្លួន លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកបានជួយប្រទេសចិនយ៉ាងខ្លាំងនិងសមនឹងទទួលបានការទទួលស្គាល់នេះ។ លោកបានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់ប្រទេសចិនក្នុងអំឡុងសង្រ្គាម ការផ្គត់ផ្គង់អាវុធ ការបណ្តុះបណ្តាលយោធា និងជំនួយផ្លូវអាកាសដល់កងកម្លាំងចិនដែលកំពុងប្រយុទ្ធនឹងការកាន់កាប់របស់ជប៉ុន ដែលទីបំផុតជប៉ុនបានចុះចាញ់នៅឆ្នាំ ១៩៤៥ ។
ព្រឹត្តិការណ៍ដែលដឹកនាំដោយប្រធានាធិបតីចិន ស៊ី ជីនពីង នៅប៉េកាំងនេះ បានបង្ហាញពីភាពរឹងមាំខាងយោធារបស់ចិន និងបានគូសបញ្ជាក់ពីសម្ព័ន្ធភាពរបស់ចិនជាមួយរុស្ស៊ី និងកូរ៉េខាងជើង។ លោក ប្រធានាធិបតីចិន ស៊ី ជីនពីង បានសរសើររដ្ឋាភិបាលបរទេស និងមិត្តភ័ក្តិដែលបានជួយដល់ប្រទេសចិន ប៉ុន្តែមិនបាននិយាយជាក់លាក់ណាមួយអំពីសហរដ្ឋអាមេរិក ពិធីនេះកើតឡើងចំពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនមានភាពតានតឹងលើបញ្ហាពាណិជ្ជកម្ម សន្តិសុខ និងជម្លោះពិភពលោក ទោះបីជាលោក ត្រាំ បានសង្កត់ធ្ងន់លើមិត្តភាពផ្ទាល់ខ្លួនរបស់លោកជាមួយលោក ស៊ី ក៏ដោយ។
លោក ត្រាំ បាននិយាយថាលោក ខកចិត្តចំពោះរឿងនេះ។ លើសពីនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ត្រាំ បាននិយាយលេងសើចថែមទៀតថា« មេដឹកនាំបរទេសនៅទីក្រុងប៉េកាំង ប្រហែលជាកំពុងរៀបចំផែនការប្រឆាំងនឹងសហរដ្ឋអាមេរិក» ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


