Connect with us

កីឡា

ភ្ញាក់ផ្អើល! Neymar ត្រូវមហាសេដ្ឋី ប្រេស៊ីលម្នាក់ ប្រគល់ទ្រព្យសម្បត្តិឱ្យ ១.១៤ ពាន់លានដុល្លារ

បានផុស

នៅ

ខ្សែប្រយុទ្ធរបស់ក្រុម Santos កីឡាករ Neymar Jr. ត្រូវបានមហាសេដ្ឋីជនជាតិ ប្រេស៊ីល ម្នាក់ បានប្រគល់ជូនមរតកចំនួន ១.១៤ ពាន់លានដុល្លារអាមេរិក ដោយមិនដឹងអំពីមូលហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
កីឡាករ Neymar Jr.

យោងតាមការចុះផ្សាយដោយ Daily Mail Sport បានឱ្យដឹងថា មហាសេដ្ឋី ប្រេស៊ីល ម្នាក់បានលះបង់ទ្រព្យសម្បត្តិរបស់ខ្លួនឱ្យទៅ Neymar Jr. ទាំងដែលអ្នកទាំង ២ មិនដែលបានជួបគ្នាសូម្បីម្តង។ កីឡាករត្រូវបានផ្តល់ជូននូវទឹកប្រាក់យ៉ាងច្រើនមហាសាលរហូតដល់ទៅ ១.១៤ ពាន់លានដុល្លារអាមេរិក ដោយបុរសម្នាក់ ដែលបានទទួលមរណភាព ហើយត្រូវបានគេប្រាប់ថា ជាមហាសេដ្ឋី។

ដោយឡែកប្រភពពីសាព័ត៌មាន ប្រេស៊ីល RIC បានឱ្យដឹងថា លិខិតផ្ទេរមរតកជាផ្លូវការ គឺត្រូវបានធ្វើឡើងនៅការិយាល័យ Porto Alegre តាំងពីថ្ងៃទី ១២ ខែ មិថុនា មកម្ល៉េះ ជាមួយនឹងសាក្សីចំនួន ២ នាក់។

លិខិតផ្ទេរមរតក

ពាក់ព័ន្ធនឹងការប្រគល់ជូនទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាលរបស់ មហាសេដ្ឋី រូបនេះ ទៅឱ្យ Neymar គឺមិនមានប្រភពណាមួយបានបង្ហាញព័ត៌មានជាក់លាក់អំពីមូលហេតុ ក៏ដូចជាអត្តសញ្ញាណរបស់ មហាសេដ្ឋី ប្រេស៊ីល រូបនោះ ថា ត្រូវជាអ្វីនឹងខ្សែប្រយុទ្ធសញ្ជាតិ ប្រស៊ីល វ័យ ៣៣ ឆ្នាំនោះឡើយ៕

កីឡាករ Neymar Jr.

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Daily Mail Sport

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម