Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកដំណើរ​ ព្រួយបារម្ភខ្លាំង​ក្រោយទឹកជំនន់វាយប្រហារស្ថានីយ៍រថភ្លើងក្រោមដីក្នុងទីក្រុងបាងកក

បានផុស

នៅ

ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់យ៉ាងគំហុកនៅខាងក្នុងស្ថានីយ៍រថភ្លើងក្រោមដី MRT Cultural Center ក្នុងទីក្រុងបាងកក ប្រទេសថៃ បង្កឲ្យមានការព្រួយបារម្ភពីអ្នកដំណើរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod។

(រូបភាព៖​ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Bangkok Expressway and Metro Public Limited (BEM) បាននិយាយថា ទឹកជំនន់នេះបានកើតឡើងភ្លាមៗនៅម៉ោង ៨ និង ១៦ នាទីយប់កាលពីថ្ងៃទី៥ ខែកញ្ញា នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង គួបផ្សំនឹងសំណង់ដែលកំពុងសាងសង់នៅជិតស្ថានីយ៍នោះ បានបណ្តាលឲ្យទឹកហូរហៀរចូលស្ទើរពេញអគារ។

BEM បាននិយាយថា វិស្វករ និងបុគ្គលិកត្រូវបានដាក់ពង្រាយភ្លាមៗ ដើម្បីទប់ស្កាត់ទឹកជំនន់ និងធ្វើការជួសជុល។ ក្រុមហ៊ុន​បាន​សុំទោស​ចំពោះ​ការ​រំខាន​ដោយមានតែច្រកចូលទី ១ និងទី ៤ ប៉ុណ្ណោះដែលអាចដំណើរការបាន ខណៈច្រកចូលទី ២ និងទី ៣ ត្រូវបានបិទដោយសាតែទឹកជន់លិចខ្លាំងពេក។

រូបភាព​និង​វីដេអូ​នៃ​ទឹកជំនន់​បាន​សាយភាយ​តាម​អ៊ីនធឺណិត​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ព្រួយ​បារម្ភពីសុវត្ថិភាពធ្វើដំណើររបស់ពួកគេ ស្របពេលប្រទេសថៃកំពុងរងគ្រោះធម្មជាតិធ្ងន់ធ្ងរ។

(រូបភាព៖​ Khaosod)

គួរបញ្ជាក់ផងដែរថាកាលពីម្សិលមិញនាយកដ្ឋានធារាសាស្រ្តថៃ ក៏បានចេញការព្រមានឲ្យខេត្តចំនួន១០រួមទាំងទីក្រុងបាងកកផងដែរ ត្រូវប្រយ័ត្ននិងត្រៀមខ្លួនឲ្យហើយព្រោះថា ស្ថានភាពទំនប់ចៅប្រាយ៉ា កាន់តែមិនស្រួលដោយសារទឹកហូរបុកខ្លាំង ហើយការបញ្ចេញទឹកពីទំនប់នេះបន្ថែមទៀត ក៏អាចបង្កជាជំនន់ផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម