Connect with us

ព័ត៌មានអន្ដរជាតិ

បុរស ​ជប៉ុន ​វ័យ ១០២ ឆ្នាំ ​ជាមនុស្សចាស់ជាងគេដែលហ៊ានឡើង​ដល់​កំពូល​ភ្នំ Fuji

បានផុស

នៅ

លោកតា Kokichi Akuzawa បានក្លាយជាមនុស្សចាស់បំផុតដែលអាចឡើងដល់កំពូលភ្នំ Fuji ដ៏ខ្ពស់ នៅអាយុ ១០២ ឆ្នាំ ដែលនោះគឺជាសមិទ្ធិផលដែលត្រូវបានទទួលស្គាល់ដោយ Guinness World Records បន្ទាប់ពីគាត់ បានឡើងដល់កំពូលកាលពីដើមខែសីហា។

លោកតា Kokichi Akuzawa និយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Associated Press រូបភាព៖ AP Photo/Hiro Komae)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកតាអាយុ១០២ឆ្នាំ បានប្រាប់សារព័ត៌មាន The Associated Press នៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា «ខ្ញុំពិតជាត្រូវបានល្បួងឲ្យបោះបង់ពាក់កណ្តាលផ្លូវពិតមែន។ ការឈានទៅដល់កំពូលភ្នំគឺមានភាពលំបាក ប៉ុន្តែមិត្តរបស់ខ្ញុំបានលើកទឹកចិត្តខ្ញុំ ហើយវាប្រែជាល្អ ខ្ញុំបានឆ្លងកាត់វា ពីព្រោះមនុស្សជាច្រើនបានគាំទ្រខ្ញុំនូវដំណើរមឲដ៏វែងឆ្ងាយមួយនេះ»។

នៅក្នុងដំណើរនៃការឡើងភ្នំ Fuji មួយនេះ លោកតា Akuzawa មិនមែនឡើងតែម្នាក់ឯងនោះទេ ពោលគឺគាត់បានឡើងជាមួយកូនស្រីអាយុ ៧០ ឆ្នាំ និងកូនប្រសារ ព្រមទាំងចៅៗ រួមទាំងមិត្តភក្តិបួននាក់ មកពីក្លឹបឡើងភ្នំក្នុងតំបន់ផងដែរ។​ ចំណែកឯ ពិធីឡើងភ្នំបានបោះជំរុំរយៈពេលពីរយប់នៅលើផ្លូវលំ នៅមុនថ្ងៃទី ៥ ខែសីហា ដែលពួកគេបានឡើងទៅលើកំពូលភ្នំខ្ពស់បំផុតរបស់ប្រទេសជប៉ុន មានកម្ពស់ ៣,៧៧៦ម៉ែត្រ។

ជារឿយៗ បុរសវ័យចំណាស់រូបនេះ បានចំណាយពេលហ្វឹកហាត់បីខែមុនពេលឡើងភ្នំ Fuji ដោយភ្ញាក់ពីដំណេកនៅម៉ោង ៥ ព្រឹកសម្រាប់ការដើររយៈពេលមួយម៉ោង និងឡើងភ្នំប្រហែលមួយសប្តាហ៍ ដែលភាគច្រើននៅជុំវិញខេត្ត Nagano នៅភាគខាងលិចនៃ Gunma នៅកណ្តាលប្រទេសជប៉ុន។

ទោះជាយ៉ាងនេះក្ដី ដំណើរកម្សាន្តនេះមិនមែនជាការបំបែកកំណត់ត្រាដំបូងរបស់លោកតា Akuzawa ឡើងលើភ្នំ Fuji នោះទេ។ នៅអាយុ ៩៦ ឆ្នាំក៏ជាលើកដំបូងដែលគាត់បានក្លាយជាមនុស្សចំណាស់ជាងគេបំផុត ក្នុងការឡើងតាមជំរាលភ្នំដ៏ល្បីល្បាញបំផុតរបស់ប្រទេសដូចគ្នា៕

រូបភាព៖Hiro Komae / AP

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រធានាធិបតី Lee បញ្ជាឲ្យការពារជនជាតិកូរ៉េជាង៣០០នាក់ ក្រោយការវាយឆ្មក់មួយនៅ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម