ព័ត៌មានជាតិ
ក្រសួងអប់រំ ចាប់ផ្ដើមដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ក្រោយដំណើរការកំណែបានបញ្ចប់
ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្ដើមដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ក្រោយដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនត្រូវបានបញ្ចប់រួចមក។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្រសួងបានចាប់ផ្តើមដំណើរការ ស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ និងដំណើរការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ២០ កញ្ញា ខាងមុខនេះ បន្ទាប់ពីដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនដែលបានចាប់ផ្តើមពីថ្ងៃទី ៣១ សីហា រហូតដល់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៥ បានបញ្ចប់ដោយជោគជ័យតាមផែនការគ្រោងទុក។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៥ នេះ មានបេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបសរុប ១៤៦,៧២០ នាក់ ស្រី ៨១,៤៤២ នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០,៦៧៨ នាក់ (ស្រី ២៤,៥១៩ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម ១០៦,០៤២ នាក់ (ស្រី ៥៦,៩២៣ នាក់)។ មណ្ឌលប្រឡងសរុប ២៤១ មណ្ឌល ត្រូវជា ៥,៩២៤ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ ៧២ មណ្ឌល ត្រូវជា ១,៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ១៦៩ មណ្ឌល ត្រូវជា ៤,២៦៩ បន្ទប់ និងគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានា នៅក្នុងដំណើរការសំណេរសរុប ៣១,២០៣ នាក់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


