Connect with us

ជីវិតកម្សាន្ដ

ទោះជាសាន់ឆាយទទួលមរណភាព តែពាក្យចចាមអារ៉ាម និងបណ្ដឹងហាក់មិនស្ងប់ឡើយ

បានផុស

នៅ

បន្ទាប់ពីទទួលមរណភាពកាលពី ៧ ខែមុន តារាសម្ដែង Barbie Hsu ឬតួសាន់ឆាយ នៅតែមានពាក្យចចាមអារ៉ាមអាក្រក់ៗ និងបណ្ដឹងមិនចេះចប់មិនចេះហើយ ព្រមទាំងបញ្ហាគ្រួសារបន្តជាចំណុចចាប់អារម្មណ៍របស់សាធារណជនជារឿយៗ។

ជាក់ស្ដែង នៅលើបណ្ដាញសង្គម Weibo, Douyin និងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនទៀត កាលពីពេលថ្មីៗនេះមានព័ត៌មានប្រឌិតជាច្រើន ដោយប្រើប្រាស់ភាសាអសុរោះ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះមិនត្រឹមតែតារាស្រីប៉ុណ្ណោះទេ ថែមទាំងជាមេធាវីតំណាងឲ្យនាងថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេធាវីតំណាងឲ្យសាន់ឆាយ បានចេញសេចក្តីថ្លែងការណ៍បដិសេធពាក្យចចាមអារ៉ាមទាំងនោះ ហើយសង្កត់ធ្ងន់ថាលោកស្រីនឹងប្តឹងអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិត ស្របពេលដែលតារាសម្ដែងបានទទួើមរណភាពជាយូរណាស់មកហើយ។

មេធាវីការពារក្ដីរូបនេះបាននិយាយទៀតថា ព័ត៌មានដែលផ្សព្វផ្សាយដូចជា «នាងមិនត្រូវបានអនុញ្ញាតដោយគ្រួសារ Barbie Hsu ឬ សំណុំរឿងត្រូវបានសម្រេច សុទ្ធសឹងតែជារឿងមិនពិត។ នៅពេលដែល សាន់ឆាយនៅមានជីវិត នាងបានតំណាងនៅក្នុងបណ្តឹងចំនួនបី រួមមានបណ្តឹងប្រឆាំងនឹងអតីតម្ដាយក្មេក Zhang Lan នៅលើបណ្ដាញសង្គម Douyin ពីបទបរិហារកេរ្តិ៍ បណ្តឹងប្រឆាំងនឹងអតីតស្វាមី Wang Xiaofei ពីបទរំលោភលើបណ្តាញអ៊ីនធឺណែត និងករណីនៃការផ្តួចផ្តើមគំនិតដោយខ្លួនឯង សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងម្ដាយក្មេកពីបទបរិហារកេរ្តិ៍។

បន្ទាប់ពីសាន់ឆាយ បានទទួលមរណភាពក្នុងខែមេសា ឆ្នាំ ២០២៥ មេធាវីបានបន្តការអនុញ្ញាតពីស្វាមីរបស់នាង គឺ DJ Koo និងម្តាយបង្កើត Huang Chunmei ស្របតាមនីតិវិធី ដើម្បីតំណាងឲ្យពាក្យបណ្ដឹងប្រឆាំងនឹង Zhang Lan នៅទីក្រុងប៉េកាំង។ នាងមិនបានបន្តតំណាងឲ្យពាក្យបណ្ដឹងរបស់ Wang Xiaofei ហើយក្រុមគ្រួសារបានសម្រេចចិត្តបញ្ឈប់ការបន្តសំណុំរឿងព្រហ្មទណ្ឌ ហើយបច្ចុប្បន្នកំពុងដំណើរការនីតិវិធី។

ទាក់ទិននឹងពាក្យចចាមអារ៉ាមថា ភស្តុតាង DNA និងភស្តុតាងនៃការសម្រាលកូនមិនទាន់កើតនៅក្នុងតុលាការ។ នាងបានអះអាងថា វាត្រូវបានប្រឌិតទាំងស្រុង។ មិនមានភស្តុតាងបែបនេះក្នុងអំឡុងពេលសវនាការទេ ហើយនេះគឺជាទង្វើនៃការបរិហារកេរ្តិ៍ដោយព្យាបាទប្រឆាំងនឹងអ្នកដែលបានស្លាប់ហើយ។

មេធាវីការពារក្ដីឲ្យសាន់ឆាយ ក៏បានរំលឹកផងដែរថា ចាប់តាំងពីខែសីហា ឆ្នាំ ២០២៤ មក តុលាការក្រុងប៉េកាំងបានចេញបម្រាមលើការនិយាយ ដោយតម្រូវឲ្យ Zhang Lan មិនបង្ហោះខ្លឹមសារណាមួយដែលទាក់ទងនឹងអាពាហ៍ពិពាហ៍ កូន ឬសុខភាពរបស់ Barbie Hsu ។ ទោះជាយ៉ាងណាក៏ដោយ Zhang Lan មិនបានធ្វើតាមនោះទេ ដូច្នេះនៅខែឧសភា ឆ្នាំ ២០២៥ ក្រុមគ្រួសារបានស្នើសុំឲ្យតុលាការអនុវត្តវិធានការបង្ខិតបង្ខំ ដោយបច្ចុប្បន្នកំពុងរង់ចាំដំណើរការ។

លោកមេធាវីបានផ្ញើសាររំលែកទុក្ខដល់ Barbie Hsu ដោយបានហៅនាងថាជាស្ត្រីដែលមានចិត្តល្អ និងក្លាហាន ហើយបានសង្កត់ធ្ងន់ថា កិត្តិយសរបស់អ្នកស្លាប់ត្រូវតែគោរព។ យើងថ្កោលទោសយ៉ាងដាច់អហង្ការនូវរាល់ទង្វើប្រមាថ និងការបរិហារកេរ្តិ៍។

លោកស្រីបានបញ្ជាក់ថា លោកស្រីនឹងមិនអត់ឱនចំពោះរាល់ទង្វើនៃការផ្សព្វផ្សាយពាក្យចចាមអារ៉ាម តាមរយៈវិវាទ និងបណ្តឹងទៅកាន់គណៈមេធាវីទីក្រុងប៉េកាំង និងក្រសួងយុត្តិធម៌ ដើម្បីការពារសិទ្ធិស្របច្បាប់របស់កូនក្តី និងខ្លួនលោកស្រីឡើយ។

គួរបញ្ចាកដែរថា Barbie Hsu បានទទួលមរណភាពកាលពីថ្ងៃទី ២ ខែកុម្ភៈ ក្នុងដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ប្រទេសជប៉ុន ដោយសារជំងឺរលាកសួត បន្ទាប់ពីឆ្លងជំងឺគ្រុនផ្តាសាយក្នុងអាយុ ៤៨ ឆ្នាំ។ គ្រួសាររបស់នាងបានបូជាសពនាងនៅប្រទេសជប៉ុន បន្ទាប់មកបាននាំយកផេះរបស់នាងត្រឡប់ទៅតៃវ៉ាន់ដើម្បីសម្រាកឲ្យសន្តិភាព៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ម្តាយក្មេក Taylor Swift រងការរិះគន់ថា លេងសើចលើរូបកាយកូនប្រសាស្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម