ព័ត៌មានជាតិ
ប្រធានាធិបតីហ្វីលីពីន សន្យានឹងសម្ដេចតេជោថា នឹងប្រឹងឱ្យអស់លទ្ធភាព ដើម្បីកម្ពុជា-ថៃ អាចដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី មានសន្តិភាពឡើងវិញ
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានពន្យល់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស អំពីស្ថានភាពព្រំដែននៃប្រទេសកម្ពុជា និងអរគុណហ្វីលីពីនដែលតែងតែគាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយបញ្ហាដោយសន្តិវិធី និងជាពិសេសការគាំទ្ររបស់ហ្វីលីពីនចំពោះការធានាឱ្យមានបទឈប់បាញ់រវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ហ៊ុន សែន ពន្យល់ប្រធានាធិបតីហ្វីលីនដូច្នេះ នៅក្នុងកិច្ចប្រជុំកំពូលដែលធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែកញ្ញា នេះ។

ជាការឆ្លើយតប ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស សន្យានៅចំពោះមុខប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន ថា ក្នុងនាមជាសមាជិកអាស៊ានលោក នឹងប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីកម្ពុជា-ថៃ អាចដោះស្រាយបញ្ហាដោយសន្តិវិធី ហើយព្រំដែននៃប្រទេសទាំងពីរវិលមកប្រក្រតី មានសន្តិភាពឡើងវិញ។

នៅលើបញ្ហាជម្លោះព្រំដែនជាមួយថៃ រដ្ឋាភិបាលកម្ពុជា មានជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ពោលគឺទៅដោះស្រាយបញ្ហានៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីទទួលបានយុត្តិធម៌មួយដែលមានភាពយូរអង្វែង បញ្ចៀសសង្គ្រាម ស្រោចស្រង់ជីវិតមនុស្សស្លូតត្រង់ និងការខូចខាតនានា ប៉ុន្តែរដ្ឋាភិបាលថៃ មានជំហរដោះស្រាយត្រឹមតែយន្តការទ្វេភាគី ពោលគឺការចរចា។ ការចរចារវាងភាគីកម្ពុជា ថៃ ជួបប្រទះភាពជាប់គាំងជាង១០ឆ្នាំមកហើយ ព្រោះតែកម្ពុជាប្រើប្រាស់ផែនទីខ្នាត១លើ២រយពាន់ ដែលបារាំងគូសបន្សល់ទុក និងអនុសញ្ញាបារាំង សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៧ ប៉ុន្តែភាគីថៃប្រើប្រាស់ផែនទីខ្នាត១លើ៥០ពាន់ ជាគូសស្រេចតែចិត្តឯងគ្មានការទទួលស្គាល់ជាអន្តរជាតិឡើយ។

ចូលមកដល់ឆ្នាំ២០២៥ នេះ ចំពេលស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃតានតឹងខ្លាំង ស្រាប់តែភាគីថៃ បង្កើនកម្ដៅតាមព្រំដែនជាមួយកម្ពុជា ពោលគឺយោធាថៃបាញ់សម្លាប់យោធិនកម្ពុជាមួយរូប នៅវេលាព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា នៅតំបន់មុំបីក្នុងដីកម្ពុជា ដែលជាចំណុចនាំព្រំដែននៃប្រទេសទាំងពីរកាន់តែឡើងកម្ដៅខ្លាំងឡើងៗ។

បន្ទាប់មកនៅថ្ងៃទី២៤ ខែកក្កដា ថៃរំលោភឈ្លានពានកាន់តែធ្ងន់ធ្ងរ រហូតដល់ប្រើអាវុធធុនធ្ងន់ ការប្រើយន្តហោះ F 16 ទម្លាក់គ្រាប់បែក ទម្ងន់រាប់តោន បំផ្លាញវត្តអារាម ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ដណ្តើមកាន់កាប់ប្រាសាទ និងរាយបន្លាលួស វាតយកទីតាំងព្រំដែនដែលជាភូមិឋានប្រជាពលរដ្ឋកម្ពុជា ដែកបាននិងកំពុងរស់នៅ តាំងពីរាប់ជំនាន់មកហើយ មិនតែប៉ុណ្ណោះ កងទ័ពថៃឈ្លានពាន បានប្រើផ្សែងពុល តែបង្កផលប៉ះពាល់ដល់អាយុជីវិត និងសុខភាព កងទ័ពដែលកំពុងឈរជើងការពារទឹកដី និងប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប្រជាពលរដ្ឋត្រូវភៀសខ្លួនចាកចេញពីភូមិឋាន ផ្ទះសម្បែង មករស់នៅក្នុងជំរំភៀសសឹក ដ៏លំបាកយ៉ាប់យ៉ឺន។
ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជា ក៏នៅតែបន្តប្រកាសថា កម្ពុជាចង់បានមានព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែនដែលមានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ។ កម្ពុជា តែងរក្សាខ្ជាប់នូវស្មារតី ភាតរភាព និងព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី និងរក្សានូវទំនាក់ទំនងល្អជាមួយប្រទេសជិតខាងលើគ្រប់វិស័យ ដើម្បីភាពសុខសាន្ត៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


