ព័ត៌មានជាតិ
ផលិតផលខ្មែរជាង ៣០០ សហគ្រាស នឹងតាំង បង្ហាញក្នុងពិព័រណ៍ ៣ ថ្ងៃ នៅកោះពេជ្រ
សហគ្រាសក្នុងស្រុកប្រមាណ ៣០០ សហគ្រាសនឹងចូលរួមក្នុងកម្មវិធីពិព័រណ៍ជំរុញការប្រើប្រាស់ផលិតផលខ្មែរនៅកោះពេជ្រ។ នេះបើតាមឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)។
ក្នុងកម្មវិធីជួបជាមួយក្រុមអ្នកសារព័ត៌មានជាង ៣០ ស្ថាប័ន ដែលចូលរួមក្នុងវេទិកាជំរុញ ការផលិត និងការគាំទ្រផលិតផលខ្មែរនៅព្រឹកមិញនេះ ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានលើកឡើងពីគម្រោងរៀបចំពិព័រណ៍ផលិតផលខ្មែរ ដើម្បីជំរុញគាំទ្រការប្រើប្រាស់ផលិតផលខ្មែរនៅលើទីផ្សារក្នុងស្រុក។

ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)
ឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា ពិព័រណ័ផលិតផលខ្មែរឆ្នាំ ២០២៥ នឹងរៀបចំឡើងរយៈពេល ៣ ថ្ងៃ ពីថ្ងៃ ១១ ដល់ ១៣ ខែកញ្ញា ក្រោមប្រធានបទ « ពង្រឹង និងពង្រីក សមត្ថភាពផលិតក្នុងស្រុក» នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ការរៀបចំពិព័រណ៍ផលិតផលខ្មែរស្របពេលដែលស្មារតីគាំទ្រផលិតផលក្នុងស្រុក កំពុងមានភាពពុះកញ្រ្ជោលក្នុងចំណោមពលរដ្ឋទូទៅ ក្រោយកើតមានវិវាទជាមួយប្រទេសថៃរហូតឈានដល់ការបិទព្រំដែននិងការធ្វើពហិការលើការប្រើប្រាស់ផលិតផលនាំចូលពីប្រទេសថៃ។




បើតាមលោកឧកញ៉ា ពិព័រណ៍ផលិតផលខ្មែរឆ្នាំ ២០២៥ មានសហគ្រាសក្នុងស្រុកចូលរួមប្រមាណជាង ៣០០ សហគ្រាស មានផលិតផលចម្រុះជាច្រើនប្រភេទសុទ្ធជាផលិតផលក្នុងស្រុក ដែលនឹងយកទៅតាំងបង្ហាញក៏ដូចជាផ្សព្វផ្សាយដល់ពលរដ្ឋបានស្គាល់ និងជំរុញការប្រើប្រាស់ផលិតផលខ្មែរឲ្យមានសន្ទុះកាន់តែខ្លាំងក្លាឡើងថែមទៀត។
លោកឧកញ៉ា រំពឹងថា តាមរយៈពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ នឹងទាក់ទាញសន្ទុះគាំទ្រពីមហាជនគ្រប់ទិសទី ស្របពេលដែលពលរដ្ឋខ្មែរកំពុងតែងាកគាំទ្រផលិតផលក្នុងស្រុកច្រើនឡើង។ ជាមួយគ្នានេះ តាមរយៈវេទិការនេះក៏នឹងជួយជំរុញឲ្យពលរដ្ឋបានស្គាល់ផលិតផលខ្មែរដែលកន្លងទៅហាក់មានការមើលរំលង និងមិនសូវមានការផ្សព្វផ្សាយទូលំទូលាយ៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


