Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី ដកតំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុ បន្ទាប់ពីមានបាតុកម្មស្ទើរពេញប្រទេស

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៨ខែកញ្ញា រដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ីបានដករដ្ឋមន្ត្រីហិរញ្ញវត្ថុលោកស្រី Sri Mulyani Indrawati ចេញពីតំណែង ខណៈប្រទេសនេះបានប្រឈមនឹងបាតុកម្មពីប្រជាជនជុំវិញវិសមភាពសេដ្ឋកិច្ច អំពើពុករលួយ និងបញ្ហាប្រព័ន្ធហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រដ្ឋមន្ត្រីហិរញ្ញវត្ថុលោកស្រី Sri Mulyani Indrawati។ (រូបភាព៖​ Reuters)

ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានការតវ៉ាទូទាំងប្រទេសរយៈពេលពីរសប្តាហ៍ និងភាពចលាចល ដែលជំរុញដោយផ្នែកដោយការអំពាវនាវឱ្យមានប្រព័ន្ធ ហិរញ្ញវត្ថុត្រឹមត្រូវ។ ក្នុងអំឡុងពេលបាតុកម្មនៅចុងខែសីហា ក្រុមអ្នកបាតុករថែមទាំងបានលួចចូលផ្ទះរបស់លោកស្រី Sri Mulyani ដោយបង្ហាញពីការខកចិត្តជាសាធារណៈចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់លោកស្រី។ ទោះយ៉ាងណាការប្រកាសនេះ មិនបានប្រកាសអ្នកជំនួសតំណែងនេះនោះទេ។

បើតាមរដ្ឋមន្ត្រីលេខាធិការដ្ឋានរដ្ឋលោក Prasetyo Hadi បានផ្តល់សេចក្តីប្រកាសថាដកតំណែងនេះជាកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងការឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថាការតវ៉ាយ៉ាងហិង្សានេះបង្កឡើងដោយការខឹងសម្បារចំពោះប្រាក់ឧបត្ថម្ភផ្ទះប្រចាំខែចំនួន ៣,០០០ដុល្លាររបស់សមាជិកសភា បូករួមជាមួយការស្លាប់របស់អ្នកបើកដឹកជញ្ជូនអាហារវ័យក្មេងម្នាក់ដោយសាររថយន្តប៉ូលិសបើកបុកក្នុងទីក្រុងហ្សាការតា ។

បាតុកម្មបានរីករាលដាលពាសពេញខេត្ត Java, Sumatra, Sulawesi, Kalimantan និង Aceh ដែលឆ្លុះបញ្ចាំងពីកំហឹងកាន់តែទូលំទូលាយចំពោះវិសមភាពសេដ្ឋកិច្ច អំពើពុករលួយ ការកើនឡើងតម្លៃរស់នៅ និងការកាត់ថវិការបស់រដ្ឋាភិបាលចំពោះផ្នែកសុខភាព ការអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។

បាតុកម្មក្នុងប្រទេសឥណ្ឌូណេស៊ី (រូបភាព៖ EPA)

ទោះបីប្រធានាធិបតី Prabowo Subianto បានសន្យាថានឹងមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប៉ុន្តែជំនួសមកវិញបានប្រឈមមុខនឹងការមិនសប្បាយចិត្តកាន់តែខ្លាំងនោះ ត្រូវបានចោទប្រកាន់ពីបទគ្រប់គ្រងមូលនិធិមិនត្រឹមត្រូវតាមរយៈកម្មវិធីអាហារនៅសាលាដែលមានតម្លៃថ្លៃរបស់លោក ខណៈពេលដែលពង្រីកតួនាទីរបស់យោធានៅក្នុងនយោបាយ។ ដោយការខឹងសម្បារបាតុករបានវាយប្រហារផ្ទះមន្ត្រី ដុតអគាររដ្ឋាភិបាល និងប៉ះទង្គិចជាមួយប៉ូលិសកុបកម្ម បណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម