សេដ្ឋកិច្ច
កម្ពុជាកំពុងធ្វើពិពិធកម្មទៅរកប្រភេទឧស្សាហកម្ម មានតម្លៃបន្ថែមខ្ពស់
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា កម្ពុជាកំពុងធ្វើពិពិធកម្មទៅរកប្រភេទឧស្សាហកម្មមានតម្លៃបន្ថែមខ្ពស់ ឧស្សាហកម្មគ្រឿងអគ្គិសនី ឧស្សាហកម្មយានយន្ត វិស័យថាមពលបៃតង និងឧស្សាហកម្មឌីជីថល។

លោក ស៊ុន ចាន់ថុល បានថ្លែងសុន្ទរកថា គន្លឹះនៅក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ លើកទី១០ នៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥។
កិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ លើកទី១០ បានប្រមូលផ្ដុំទៅដោយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល ថ្នាក់ដឹកនាំធុរកិច្ច វាគ្មិនអន្តរជាតិ និងអ្នកចូលរួមប្រមាណ ៦០០០នាក់ ពី៧០ប្រទេសទូទាំងពិភពលោក។
គម្រោងវិនិយោគប្រមាណ ២៩០គម្រោង និងការផ្គូផ្គងធុរកិច្ចច្រើនជាង៨០០ ត្រូវបានបង្ហាញ និងរៀបចំឡើងតាមរយៈកិច្ចប្រជុំនេះ។ កិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ គឺជាវេទិកាអន្តរជាតិដ៏សំខាន់មួយសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី និងឱកាសអាជីវកម្ម។

លោកឧបនាយករដ្ឋមន្រ្តី បានបង្ហាញអំពីការចូលរួមយ៉ាងសំខាន់របស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពិសេសគឺការចូលរួមកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។
កិច្ចសហប្រតិបត្តិការនេះបានជួយជំរុញកម្ពុជាពង្រឹងសេដ្ឋកិច្ចកាន់តែប្រសើរឡើង និងកសាងបានហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកផងដែរ។
គម្រោងគួរជាទីចាប់អារម្មណ៍មានជាអាទិ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ, អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ, និងគម្រោងព្រែកជីកហ្វូណនតេជោជាដើម។

កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ដោយមានការចូលរួមជំរុញពីផលិតកម្ម, កសិកម្ម, សំណង់, និងសេវាកម្មជាដើម។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោង កាលពីឆ្នាំ២០២៤ ហើយសម្រាប់រយៈពេល ៨ខែដំបូងឆ្នាំ២០២៥នេះបានអនុម័តចំនួន ៤៩១គម្រោង។
ការកើនឡើងយ៉ាងច្រើននៃចំនួនគម្រោងវិនិយោគនេះអាចសម្រេចបានលុះត្រាណាតែរាជរដ្ឋាភិបាលកម្ពុជាទទួលបានការទុកចិត្តពីវិនិយោគិន។ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ បានផ្ដោតលើធនធានមនុស្ស និងនិរន្តរភាពជាស្នូលសម្រាប់ការអភិវឌ្ឍ។
តាមរយៈអាស៊ាន និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កម្ពុជាកំពុងជួយជំរុញសមាហរណកម្មពាណិជ្ជកម្ម ធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ និងកសាងមូលដ្ឋានគ្រឹះនៃកំណើនរយៈពេលវែង។
កម្ពុជាជឿជាក់ថាអាស៊ាន រួមជាមួយនឹងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ នឹងផ្តល់នូវមាគ៌ាយ៉ាងល្អឆ្ពោះទៅរកវិបុលភាពរួមគ្នាសម្រាប់ប្រជាជន ៦៨០លាននាក់នៅក្នុងអាស៊ាន និង ២,៣ពាន់លាននាក់នៅក្នុងតំបន់ ដូចសុភាសិតចិនបានពោលថា “បើចង់ទៅលឿន ត្រូវដើរម្នាក់ឯង បើចង់ទៅបានឆ្ងាយ ត្រូវដើរទៅជាមួយគ្នា”៕

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


