កីឡា
លោក អាំង សិរីពិសិដ្ឋ បញ្ជាក់មូលហេតុចំពោះក្រុម U18 កម្ពុជា មិនបានទៅប្រកួតកីឡាយុវជនអាស៊ី
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជាក់ពីការមិនបានចូលរួមប្រកួតរបស់ក្រុមបាល់ទះ U18 កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាយុជនទ្វីបអាស៊ី (Asian Youth Games) នៅប្រទេសបារ៉ែន ឆ្នាំ២០២៥ ។

លោក អាំង សិរីពិសិដ្ឋ
លោក អាំង សិរីពិសិដ្ឋ ពិតជារកយល់ឲ្យច្បាស់ពីការចុះឈ្មោះចូលរួមនៅក្នុងព្រឹត្តិកាករណ៍កីឡាយុជនទ្វីបអាស៊ី មិនបាន។ នៅក្នុងសេចក្ដីប្រកាសគឺបណ្ដាប្រទេសអាស៊ី អាចមានលទ្ធភាពដាក់ពាក្យចូលរួមប្រកួតប្រជែងរៀងៗខ្លួនបាន ប៉ុន្តែចុងក្រោយបែរជាសម្រេចមកថាកម្ពុជាមិនជាប់ទៅវិញ។
លោកបានលើកឡើងថា ៖«កម្មវិធីកីឡាយុវជនអាស៊ី នៅបារ៉ែន ការដាក់ពាក្យតាមរយៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាអ្នកសម្របសម្រួល។ យើងក៏បានបំពេញតាមលក្ខខណ្ឌដែលគេចង់បានដែរ ប៉ុន្តែចុងក្រោយគេឆ្លើយថា យើងអត់ជាប់ (Unqualified)។ អ៉ីចឹង កីឡាមួយនេះ ខ្ញុំពិបាករកគោលការណ៍ណាមួយឲ្យជាក់លាក់ ធ្វើយ៉ាងណាឲ្យបានចូលរួម។ តាមសេចក្តីប្រកាស យើងសុទ្ធតែមានលទ្ធភាពក្នុងការដាក់ពាក្យរៀងៗខ្លួន តែចុងក្រោយជាការសម្រេចចិត្តរបស់គណៈកម្មការរៀបចំការប្រកួត ដូច្នេះពិបាកដែរ មិនដឹងថា យកអ្វីជាគោល»។

តារាងចាប់ពូល
បញ្ជាក់ដែរថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា U-18 មិនមានឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍កីឡាយុវជនទ្វីបអាស៊ី (Asian Youth Games) លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែននោះទេ។ ផ្នែកបាល់ទះបុរសនេះក៏បានចាប់ឆ្នោតបែងចែកពូលរួចរាល់ហើយដែរកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងនោះ ពូល A មាន បារ៉ែន (ម្ចាស់ផ្ទះ) ប៉ាគីស្ថាន ម៉ុងហ្គោលី, ពូល B មាន អ៉ីរ៉ង់ ចិន កាតា, ពូល C មាន កាហ្សាស្ថាន អារ៉ាប៊ីសាអ៊ូឌីត និង ពូល D មាន ឆាយនីសតៃប៉ិ ថៃ និង ឥណ្ឌូណេស៊ី៕
អត្ថបទ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


