សន្តិសុខសង្គម
អភិបាលខណ្ឌឬស្សីកែវ ណែនាំពលរដ្ឋនៅតាមបណ្តោយទន្លេសាប បង្កើនការប្រុងប្រយ័ត្នខណៈទឹកកំពុងហក់ឡើង
កាលពីរសៀលទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក ជិន ប៊ុនធឿន អភិបាលនៃអណៈអភិបាលខណ្ឌឬស្សីកែវ បានចុះពិនិត្យស្ថានភាពទឹកទន្លេសាប ដែលកំពុងហក់ឡើងជាបន្តបន្ទាប់។ ក្នុងឱកាសនេះ លោកអភិបាលបានណែនាំ និងអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ទន្លេ បង្កើនការប្រុងប្រយ័ត្នខ្ពស់ជាងមុន ចំពោះគ្រោះថ្នាក់អាចកើតមានដោយឱ្យគ្រួសារ និងកូនចៅឲ្យមានការយកចិត្តទុកដាក់ និងត្រៀមរកទីទួលសុវត្ថិភាពឆាប់រហ័ស នៅពេលមានស្ថានភាពបន្ទាន់។

ក្រៅពីណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នពីទឹកទន្លេហក់ឡើង លោក ជិន ប៊ុនធឿន ក៏បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាអនាម័យបរិស្ថាន ត្រូវចោលសំរាមក្នុងធុងឲ្យបានត្រឹមត្រូវ មិនត្រូវបោះចូលក្នុងទន្លេ ឬតាមវាលសាធារណៈនោះទេ ដើម្បីការពារបរិស្ថានឲ្យមានភាពស្អាត និងល្អប្រសើរជានិច្ច។

លោក សុវណ្ណារ៉ា ប្រជាពលរដ្ឋម្នាក់ដែលរស់នៅតាមបណ្តោយទន្លេសាប បានលើកឡើងពីអារម្មណ៍សប្បាយរីករាយនៅពេលដែលលោកអភិបាលខណ្ឌមកពិនិត្យផ្ទាល់ និងផ្តល់ការណែនាំជាក់ស្តែង។ ពួកគាត់ក៏កំពុងបង្កើនការប្រុងប្រយ័ត្ន និងព្យាយាមរកទីសុវត្ថិភាពសម្រាប់កូនចៅផងដែរ។

បន្ទាប់ពីចុះពិនិត្យនៅតាមមាត់ទន្លេ លោកអភិបាលខណ្ឌបានបន្តចុះពិនិត្យផ្លូវ 200R (ស្ពានវត្តទួលសន្តិវ័ន ឬវត្តទួលអស់លោក) ដើម្បីរៀបចំដាក់គ្រឿងចក្រឈូសដី និងបាញ់លាងសម្អាតផ្លូវ ក្នុងរយៈពេលខាងមុខដ៏ខ្លី ដើម្បីធានាការទៅមករបស់ប្រជាពលរដ្ឋមានភាពងាយស្រួល និងសុវត្ថិភាពកាន់តែប្រសើរ៕
អត្ថបទ៖ សំណាង



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


