ព័ត៌មានជាតិ
រូបភាពជាច្រើនសន្លឹករបស់ក្រុមគ្រូពេទ្យជួយសង្គ្រោះជីវិតអ្នកជំងឺកូវីដ-១៩ ធ្វើឲ្យតារាចម្រៀងម្នាក់ខ្លោចចិត្ត
រូបភាពជាច្រើនសន្លឹក បង្ហាញវីរភាពរបស់ក្រុមគ្រូពេទ្យដែលបាននឹងកំពុងជួយសង្គ្រោះអ្នកជំងឺកូវីដ-១៩ ដោយមិនខ្លាចការនឿយហត់ បានធ្វើឲ្យដក់ជាប់ក្នុងបេះដូងមហាជនខ្មែរគ្រប់រូប។ មិនតែប៉ុណ្ណោះសម្រាប់តារាប្រុសលោក ណុប បាយ៉ារិទ្ធ ក៏បានពោលពាក្យទាំងនេះផងដែរ។

បង្ហោះភ្ជាប់ជាមួយនឹងរូបភាពទាំងនោះ លោក ណុប បាយ៉ារិទ្ធ បានលើកឡើងទាំងក្តុកក្តួលក្នុងចិត្តថា លោកគ្មានអ្វីក្រៅតែពីពាក្យអរគុណ ហើយពិតជាខ្លោចចិត្តខ្លាំងណាស់។ លោកថ្លែងថា ពេលឃើញរូបទាំងអស់នេះហើយ បានត្រឹមខ្លោចចិត្ត គ្មានពាក្យអធិប្បាយទេ ។
តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បាននិយាយបន្តទៀតថា លោកសង្ឃឹមជឿជាក់ថា ក្រោយពីបងប្អូនបានឃើញរូប ទាំងនេះហើយ បងប្អូនអាចសួរទៅបេះដូងខ្លួនឯងបាន។ បើអាណិតពេទ្យ អាណិតគ្រួសារ សូមគិតពីការឆ្លងនៃមេរោគកូវីដ-១៩ ។

បន្ថែមពីលើរូបភាព និងខ្លឹមសារនេះដែរ លោក ណុប បាយ៉ារិទ្ធ អំពាវនាវថា គ្មានបាលីការពារមេរោគកូវីដ -១៩ទេ ប៉ុន្តែសូមចូលរួមអនុវត្តតាមការណែនាំ ៣ កុំ ៣ការពារ ជាគោលការណ៍ដែលទន្ទេញឲ្យចាំ និងអនុវត្តឲ្យជាប់ដើម្បីបង្ការខ្លួនអ្នក និងគ្រួសារពីការឆ្លងជំងឺដ៏កាចសាហាវនេះ៕
អត្ថបទ ៖ ចាន់រ៉ា











-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


