ព័ត៌មានអន្ដរជាតិ
ថៃ នៅតែទទួលស្គាល់ល្បែងបៀរជាកីឡា ហើយអាចនឹងដាក់បញ្ចូលក្នុងកីឡាអូឡាំពិក
ប្រទេសថៃបានបញ្ជាក់ថា ល្បែងបៀរនឹងនៅតែត្រូវបានទទួលស្គាល់ជាផ្លូវការថាជាកីឡាក្នុងលក្ខខណ្ឌតឹងរ៉ឹង ទោះបីជាមានការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីក៏ដោយ បើយោងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីស្តីទីក្រសួងមហាផ្ទៃ លោក Phumtham Wechayachai។

តាមការចេញផ្សាយរបស់ Pattaya Mail លោក Phumtham បានរំលឹកឡើងវិញថា ការសម្រេចចិត្តអនុញ្ញាតឱ្យការលេងល្បែងបៀរជាកីឡាស្របច្បាប់នៅក្នុងប្រទេសថៃនៅតែមិនផ្លាស់ប្តូរ ដោយសង្កត់ធ្ងន់ថាគោលការណ៍ និងនីតិវិធីដែលមានស្រាប់នៅតែអនុវត្ត ហើយដំណើរការអនុម័តបន្តស្ថិតនៅលើអភិបាលខេត្ត និងមន្ទីររដ្ឋបាលខេត្ត នឹងត្រូវសម្រេចថាតើការលេងល្បែងបៀរអាចប្រព្រឹត្តទៅបានឬអត់។
ថ្លែងមុនពេលលោក Anutin Charnvirakul ចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Phumtham បានជំរុញឲ្យ លោក Anutin មិនគួរផ្ដោតច្រើនពេកលើបញ្ហាតូចតាច ដូចជាល្បែងបៀរនោះទេ។ ដោយសារល្បែងបៀរត្រូវបានគេមើលឃើញថាជាកីឡាអន្តរជាតិរួចទៅហើយ ហើយថែមទាំងអាចដាក់ចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទៀតនោះលោក Phumtham បានស្នើឱ្យរដ្ឋមន្ត្រីថ្មីគួរតែផ្តោតលើបញ្ហាធំជាងនេះជំនួសវិញ ដូចជាការដោះស្រាយអំពើពុករលួយក្នុងចំណោមសមាជិកព្រឹទ្ធសភា និងការដោះស្រាយបញ្ហាគ្រឿងញៀនជាដើម។

គួរបញ្ជាក់ថា ល្បែងបៀរ ត្រូវបានអាជ្ញាធរកីឡាថៃ (SAT) បានទទួលស្គាល់ជាកីឡាជាផ្លូវការក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីលោក Suriya Juangroongruangkit ។ ការសម្រេចចិត្តនេះបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងវិធីសាស្រ្តរបស់ប្រទេសថៃចំពោះល្បែងបៀរ ដោយចាត់ទុកវាជាល្បែងដែលមានជំនាញដែលទាមទារយុទ្ធសាស្ត្រផ្លូវចិត្ត ស្រដៀងទៅនឹងកីឡាចិត្តផ្សេងទៀត។
ការទទួលស្គាល់អនុញ្ញាតឱ្យមានការរៀបចំស្របច្បាប់លើការលេងបៀរក្រោមបទប្បញ្ញត្តិតឹងរឹង។ អភិបាលខេត្ត និងមន្ទីររដ្ឋបាលខេត្តទទួលខុសត្រូវក្នុងការផ្តល់សិទ្ធិសម្រាប់ការលេង។ ប៉ុន្តែ ល្បែងភ្នាល់បៀរឯកជន និងល្បែងបៀរតាមអ៊ីនធឺណែតដែលមិនមានការគ្រប់គ្រងនៅតែត្រូវបានហាមឃាត់នៅក្រោមច្បាប់របស់ប្រទេសថៃ។
ការផ្លាស់ប្តូរនេះត្រូវបានរំពឹងថានឹងជំរុញទេសចរណ៍កីឡា និងសេដ្ឋកិច្ចរបស់ប្រទេសថៃតាមរយៈការទាក់ទាញការប្រកួតអន្តរជាតិ និងជំរុញការអភិវឌ្ឍទេពកោសល្យអាជីព ដែលអាចធ្វើឲ្យថៃក្លាយជាមជ្ឈមណ្ឌលមានសក្តានុពលសម្រាប់ល្បែងបៀរនៅអាស៊ី៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


