ព័ត៌មានជាតិ
ភាគីសហជីព នឹងដាក់សំណើមួយចំនួនជូនរាជរដ្ឋាភិបាល ដើម្បីជួយដោះស្រាយបញ្ហាកង្វល់នានារបស់កម្មករ-និយោជិត
ភាគីសហជីព នឹងដាក់សំណើមួយចំនួនជូនរាជរដ្ឋាភិបាលនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាកំណត់ប្រាក់ឈ្នួលកម្មករ-និយោជិតសម្រាប់ឆ្នាំ ២០២៦ នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ ដើម្បីជួយដោះស្រាយបញ្ហាកង្វល់នានារបស់កម្មករ-និយោជិត សំដៅលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ។

លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី ១១ កញ្ញា នេះថា សេចក្តីព្រាងសំណើមួយចំនួនដែលសហជីពគ្រោងដាក់ជូននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងមុខនេះរួមមាន ស្នើឱ្យជួយពង្រីក និងតាមដានទៅលើការប្រើប្រាស់ប.ស.ស ការបង់ភាគទានរបស់រោងចក្រសហគ្រាសជូនកម្មករ-និយោជិត ឱ្យបានទៀងទាត់ និងត្រឹមត្រូវតាមចំនួនប្រាក់ខែ និងតាមការកំណត់ នៃច្បាប់របស់ ប.ស.ស និងពង្រីកវិសាលភាព ប.ស.ស វិស័យផ្សេងទៀតដូចជា វិស័យសំណង់ និងវិស័យកសិកម្ម តាមសហគ្រាស និងសិប្បកម្មតូចៗ ដើម្បីឱ្យកម្មករ-និយោជិតទាំងនោះទទួលបានអត្ថប្រយោជន៍ពី ប.ស.ស។

លោកបានបន្តថា លើសពីនេះទៀតស្នើឱ្យរដ្ឋាភិបាលជួយពង្រីកការតបណ្តាញទឹកភ្លើងដល់បណ្តាផ្ទះជួលកម្មករ-និយោជិត និងសំណូមពរកុំដំឡើងថ្លៃផ្ទះជួលដល់កម្មករ ក៏ដូចជាពលករត្រលប់មកពីប្រទេសថៃនៅពេលប្រាក់ឈ្នួលអប្បបរមាថ្មីប្រកាសនៅខាងមុខនេះ។ សូមជួយពិនិត្យ និងទប់ស្កាត់ការដំឡើងថ្លៃទំនិញ បន្លែត្រីសាច់ គ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-និយោជិត។ ជាក់ស្ដែងទិញតម្លៃបន្លែនៅតាមជនបទក្នុង ១ គីឡូ លក់តម្លៃតែ ១ ៥០០ រៀលទេ តែលក់នៅភ្នំពេញតម្លៃរហូតដល់ ៥ ០០០ ទៅ ៦ ០០០ រៀល ដែលជាតម្លៃខ្ពស់ពេក ហើយប្រាក់ចំណេញទាំងនេះមិនបានដល់ដៃកសិករដែលជាអ្នកដាំដុះនោះទេ អ្នកទទួលផល គឺឈ្មួញកណ្តាល និងពិនិត្យមើលប្រព័ន្ធសុវត្ថិភាពនៅក្នុងរោងចក្រសហគ្រាសឱ្យបានល្អ ដើម្បីធានាសុខសុវត្ថិភាពនៅកន្លែងការងារដល់កម្មករឱ្យបានល្អប្រសើរ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី ៣ កាលពីថ្ងៃទី ១០ កញ្ញា តំណាងភាគីកម្មករ-និយោជិត និងភាគីនិយោជក បានឯកភាពគ្នាជាឯកច្ឆ័ន្ទមិនលើកនូវសំណើតួលេខប្រាក់ឈ្នួលថ្មីសម្រាប់ឆ្នាំ ២០២៦ ណាមួយនោះទេ ដោយភាគីរាជរដ្ឋាភិបាល ដើម្បីសម្រេចលើតួលេខដោយផ្អែកលើភាពប្រកួតប្រជែង និងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចជាក់ស្តែងរបស់កម្ពុជា។
លើសពីនេះតំណាងភាគីកម្មករ-និយោជិត និងភាគីនិយោជក បានឯកភាពរួមគ្នាកំណត់កាលបរិច្ឆេទ នៃកិច្ចប្រជុំត្រីភាគីចុងក្រោយ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ១៥ និង ០០ នាទី ដើម្បីបំពេញនីតិវិធីផ្លូវការចុងក្រោយ ដែលមានចែងក្នុងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា។
គួរបញ្ជាក់ថា ឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិបាល បានដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារ ក្នុង ១ ខែ បើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ បន្ថែម កម្មករ-និយោជិត ម្នាក់ អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២៥ ទៅ ២៣៦ ដុល្លារ ដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពី ប.ស.ស នោះទេ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


