ព័ត៌មានជាតិ
ប្រធានសភាអញ្ជើញកាន់បិណ្ឌទី៧នៅវត្តស្រះចកឧទ្ទិសកុសលដល់បុព្វការីជននិងវីវជនស្នេហាជាតិ
ប្រធានសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា បុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន វីរជនស្នេហាជាតិ ញាត្តិការទាំង៧សណ្ដាន ពិសេសវីរកងទ័ពដែលបានពលីជីវិតការពារបូរណភាពទឹកដីក្នុងការប៉ះទង្គិចប្រដាប់អាវុធជាមួយថៃកាលពីចុងខែកក្កដាកន្លងទៅ។

ពិធីកាន់បិណ្ឌនេះរៀបចំកាលពីថ្ងៃទី១៣ ខែកញ្ញា ដោយមានការចូលរួមពីញាតិមិត្ត សមាជិកសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងប្រជាពុទ្ធបរិស័ទជាច្រើនកុះករ។
ពិធីបុណ្យមានការបូជាទៀនធូប ផ្កាភ្ញី ថ្វាយបង្គំព្រះពុទ្ធបដិមា ក្រោមព្រះវត្តមាន សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តស្រះចក ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ដោយមានពីធីសមាទានសីល ថ្វាយបង្គំ រំលឹកដល់គុណបុណ្យព្រះរតនត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

លុះដល់ព្រឹកថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដែលត្រូវពិធីបុណ្យកាន់បិណ្ឌវេនទី៧នោះ សម្តេចរដ្ឋសភាធិបតី និងញាតមិត្តជិតឆ្ងាយ រួមជាប្រជាពុទ្ធបរិស័ទនឹងប្រារព្ធពិធីរាប់បាត្រ វេរភត្តប្រគេនព្រះសង្ឃនិមន្តព្រះសង្ឃដារបង្សុកូល ពហូឆ្លង ជាកិច្ចបង្ហើយវេនបិណ្ឌទី៧។
បុណ្យកាន់បិណ្ឌត្រូវបានពលរដ្ឋកម្ពុជាប្រារព្ធតំាងពីបុរាណកាលមក ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតកាទាំង៧សន្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧបជ្ឈាយាចារ្យ បុព្វការីជន បុព្វបុរស និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ និងសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។
ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


