ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលដឹងខ្លួនថា «ខ្លួននឹងកាន់តែឯកោ» និង ប្តេជ្ញាផលិតអាវុធដោយខ្លួនឯង
ខណៈពេលដែលបណ្តារដ្ឋអារ៉ាប់ និងក្រុមមេដឹកនាំប្រទេសមូស្លីមប្រមូលផ្តុំគ្នាកាន់តែខ្លាំងប្រឆាំងអ៊ីស្រាអែល និងការព្រងើយកន្តើយជាមួយការអំពាវនាវរបសបណ្តាមេដឹកនាំអឺរ៉ុប នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់ញ៉ាហ៊ូ (Benjamin Netanyahu) បានសារភាពកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលកំពុងប្រឈមមុខនឹងភាពឯកោកាន់តែខ្លាំងឡើងនៅលើឆាកពិភពលោក។

ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានធ្វើឡើង ចំពេលដែលបណ្តាប្រទេសនៅអឺរ៉ុបបានអំពាវនាវឱ្យមានការបញ្ឈប់ការលក់អាវុធ និងទណ្ឌកម្មប្រឆាំងនឹងអ៊ីស្រាអែល ក្នុងអំឡុងពេលសង្រ្គាមដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។ ជាមួយគ្នានេះ មេដឹកនាំបណ្តារដ្ឋអារ៉ាប បានអំពាវនាវឲ្យផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែលបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបញ្ជាឲ្យមានការវាយប្រហារលើប្រទេសកាតាកាលថ្ងៃទី៩ខែកញ្ញា ដើម្បីសម្លាប់មេដឹកនាំក្រុមហាម៉ាស ដែលជ្រកកោននៅប្រទេសកាតា។
ការធ្វើអត្ថាធិប្បាយដ៏កម្រអំពីភាពខ្សោយរបស់ខ្លួនរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ត្រូវបានចាប់បានដោយគូប្រជែងនយោបាយ និងក្រុមឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ដែលបានស្តីបន្ទោសនាយករដ្ឋមន្ត្រីចំពោះស្ថានភាពមានបញ្ហារបស់អ៊ីស្រាអែលនៅលើឆាកពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ Times of Israel។
លោក ណេតាន់ញ៉ាហ៊ូ ដែលត្រូវបានស្រង់សម្តី បានទទួលស្គាល់នៅក្នុងសន្និសីទមួយរបស់អគ្គគណនេយ្យករនៃក្រសួងហិរញ្ញវត្ថុនៅទីក្រុងហ្សេរុយសាឡឹមថា «អ៊ីស្រាអែលស្ថិតក្នុងភាពឯកោមួយ»។
លោកបានបន្តថា៖«យើងនឹងត្រូវការកាន់តែខ្លាំងឡើងដើម្បីសម្របខ្លួនទៅនឹងសេដ្ឋកិច្ចដែលមានលក្ខណៈស្វយ័ត» បើទោះបីជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានពិពណ៌នាខ្លួនឯង ចំពោះការមិនពេញចិត្ត លើពាក្យ «ភាពគ្រប់គ្រាន់ខ្លួនឯងផ្នែកសេដ្ឋកិច្ច» ដែលបានបិទពីពាណិជ្ជកម្មពិភពនោះ។
លោក ណេតាន់ញ៉ាហ៊ូ បាននិយាយថា៖«ខ្ញុំជាអ្នកជឿលើទីផ្សារសេរី ប៉ុន្តែយើងអាចរកឃើញថាខ្លួនយើងនៅក្នុងស្ថានភាពដែលឧស្សាហកម្មអាវុធរបស់យើងត្រូវបានរារាំង។ យើងនឹងត្រូវអភិវឌ្ឍឧស្សាហកម្មអាវុធនៅទីនេះ មិនត្រឹមតែការស្រាវជ្រាវ និងការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែក៏មានសមត្ថភាពក្នុងការផលិតនូវអ្វីដែលយើងត្រូវការផងដែរ»។
ដោយសារតែមិនបានធ្វើតាមការអំពាវនាវរបស់សហគមន៍អន្តរជាតិដែលអំពាវនាវឲ្យបញ្ចប់សង្គ្រាមនៅហ្គាហ្សាដែលរហូតដល់ពេលនេះសម្លាប់មនុស្សជាង៦០០០០នាក់ទៅហើយក្នុងរយៈពេលជិត២ឆ្នាំ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតាន់ញ៉ាហ៊ូ បានប្តេជ្ញាតាមកម្ទេចក្រុមមានដឹកនាំហាម៉ាសទោះនៅទីណា ឬក្នុងប្រទេសណា។
ការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលលើប្រទេសកាតាដែលជាប្រទេសមានអធិបតេយ្យភាព និងជាសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ខណៈកាតាជាប្រទេសក្នុងសម្ព័ន្ធរដ្ឋអារ៉ាប់ស្រាប់ បានធ្វើឲ្យមានប្រតិកម្មកាន់តែខ្លាំងពីអន្តរជាតិ ជាពិសេសបំផុត គឺបណ្តារដ្ឋអារ៉ាប់ ដែលបង្ហាញសញ្ញារួបរួមគ្នា និងចេញវិធានការសងសឹកអ៊ីស្រាអែល៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


