សេដ្ឋកិច្ច
ការផ្គត់ផ្គង់សាច់ជ្រូកកើនដល់ ១ ម៉ឺនក្បាល ក្នុងឱកាសភ្ជុំបិណ្ឌ
ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបានឱ្យដឹងថា ការផ្គត់ផ្គង់ជ្រូករស់បានកើនឡើងដល់ជាង ១ ម៉ឺនក្បាល ក្នុងមួយថ្ងៃ នៅទូទាំងប្រទេស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខណៈតម្លៃសាច់ជ្រូកបានធ្លាក់ចុះបន្តិច ដែលផ្ដល់អំណោយផលដល់អ្នកទទួលទាន។

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានបញ្ជាក់នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ថា ជាទូរទៅ កម្ពុជាមានតម្រូវការសាច់ជ្រូកប្រមាណ ៩ ពាន់ក្បាល ក្នុងមួយថ្ងៃនៅទូទាំងប្រទេស។
លោក ស៊្រុន ពៅ បន្ថែមថា៖ «តម្រូវការសាច់ជ្រូកឃើញមានកើនឡើង ប៉ុន្តែតម្លៃអត់កើនទេ ធ្លាក់ចុះ ដែលល្អសម្រាប់អ្នកទិញយកទៅទទួលទាន ប៉ុន្តែប៉ះពាល់តិចតួចដល់អ្នកចិញ្ចឹម»។
លោក ស្រ៊ុន ពៅ បានឱ្យដឹងថា ជ្រូករស់មានតម្លៃ ៨០០០ រៀល ក្នុងមួយគីឡូក្រាមខណៈតម្លៃសាច់ជ្រូកនៅលើទីផ្សារមានតម្លៃក្រោម ២ ម៉ឺនរៀលក្នុងមួយគីឡូក្រាម៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


