សេដ្ឋកិច្ច
សាច់ជ្រូកមាន់ទា នៅរក្សាតម្លៃដដែល ខណៈបុណ្យចូលឆ្នាំចិន-វៀតណាម នឹងឈានជិតមកដល់
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា សម្រាប់ឱកាសបុណ្យចូលឆ្នាំចិន-វៀមណាម ដែលឈានចូលមកដល់ឆាប់ៗនេះ តម្លៃសាច់ជ្រូកមាន់ទា នៅតែរក្សាតម្លៃដដែល ខណៈឆ្នាំនេះ ការផ្គត់ផ្គង់សាច់ក្នុងទីផ្សារក៏គ្រប់គ្រាន់ និងអាចលើសពីថ្ងៃធម្មតាបន្ដិច។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ ថា សម្រាប់ថ្ងៃនេះ តម្លៃសាច់ជ្រូកមាន់ទា នៅតែរក្សាតម្លៃដដែល ខណៈការស្រូបទាញសាច់នៅក្នុងទីផ្សារអាចថាគ្រាប់គ្រាន់បានផងដែរ។

លោក បន្តថា សម្រាប់ថ្ងៃនេះ តម្លៃជ្រូករស់ អាចលក់ចេញបានក្នុង១គីឡូ ចាប់៨ ៥០០រៀល ទៅ ៩ ៥០០រៀល និងអាចស្រូបទាញបាន ៨ ០០០ក្បាល ទៅ ៩ ០០០ក្បាល ក្នុងមួយថ្ងៃ។ ចំណែកតម្រូវការ សាច់មាន់ និងទាវិញ លោក ស្រ៊ុន ពៅ ក៏បានបញ្ជាក់ថា សម្រាប់ថ្ងៃនេះ ហាក់មានតម្រូវការខ្ពស់ជាងថ្ងៃធម្មតាបន្ដិច ដោយមួយថ្ងៃអាចស្រូបចូលទៅក្នុងទីផ្សារបានចាប់ពី ១៨ ០០០ក្បាល ទៅ ២០ ០០០ក្បាល ក្នុងមួយថ្ងៃ។


ប្រធានសមាគមរូបនេះ បានប្រាប់ឱ្យដឹងទៀតថា ចំពោះតម្លៃនៅក្នុងទីផ្សារជាក់ស្ដែង អាចមានតម្លៃថ្លៃជាងថ្ងៃធម្មតាបន្ដិច នេះក៏ដោយសារតែអាជីវករអាចលក់តម្លើងថ្លៃទៅតាមថ្ងៃដែលមានតម្រូវការខ្ពស់ ជាធម្មតា មិនខុសពីឆ្នាំមុនៗ នោះឡើយ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នតម្លៃសាច់ជ្រូករស់ចន្លោះពី ៩.០០០ រៀល ទៅ ១០.០០០ រៀល ក្នុងមួយគីឡូក្រាម។ ចំណែកសាច់ជ្រូកនៅលើទីផ្សារ ចន្លោះពី ១៦.០០០ រៀលក្នុងមួយគីឡូក្រាម ដល់ ២.៥០០០ រៀល ទៅតាមប្រភេទសាច់។ ចំណែកឯសាច់មាន់មានតម្លៃ ១៥.០០០ រៀល ក្នុងមួយគីឡូក្រាម។
យោងតាមសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជាមានតម្រូវការសាច់ជ្រូកប្រមាណ ៨ ពាន់ក្បាល ទៅ ៩ ពាន់ក្បាលក្នុងមួយថ្ងៃនៅទូទាំងប្រទេស៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


