សេដ្ឋកិច្ច
ឥណ្ឌានៅតែជាដៃគូគួរឱ្យទុកចិត្ត ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅសេដ្ឋកិច្ចមានបច្ចេកវិទ្យាជឿនលឿន
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា ឥណ្ឌានៅតែជាដៃគូដែលគួរឱ្យទុកចិត្ត និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅសេដ្ឋកិច្ចដែលមានបច្ចេកវិទ្យាជឿនលឿន និងផ្អែកលើចំណេះដឹង។

លោកបានលើកឡើងបែបនេះ នៅក្នុងទិវាសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) ជាមួយនឹងការអបអរសាទរដែលរំលេចតួនាទីនៃកិច្ចសហប្រតិបត្តិការនេះ ក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងស្ថាប័នរបស់កម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងរយៈពេលជាង បួនទសវត្សរ៍កន្លងមកនេះ កិច្ចសហប្រតិបត្តិការ ITEC បានពង្រឹងចំណេះដឹង មិត្តភាព និងកាលានុវត្តភាព សម្រាប់មន្ត្រីកម្ពុជាទទួលបានជំនាញ និងកសាងស្ថាប័នដែលរួមចំណែកលើកកម្ពស់ដល់ការអភិវឌ្ឍជាតិ។
លោករដ្ឋមន្ត្រី បានសាទរកម្មវិធីនេះថា ជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងកម្ពុជា-ឥណ្ឌា ដោយលើកឡើងថា តាមរយៈការបំពាក់បំប៉នមន្ត្រីសាធារណៈជាមួយនឹងទស្សនវិស័យ និងជំនាញអនុវត្តជាសកល កម្មវិធីនេះពង្រឹងសមត្ថភាពរបស់យើង ក្នុងការផ្តល់សេវាសាធារណៈដែលមានគុណភាព គ្រប់គ្រងបរិវត្តកម្មសេដ្ឋកិច្ច និងឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន រាប់ចាប់តាំងពីការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ រហូតដល់អភិបាលកិច្ចឌីជីថល។
ថ្មីៗនេះ មន្ត្រីជាង ២០រូបនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមកម្មវិធីបណ្តុះបណ្តាលផ្នែកគោលនយោបាយ និងអភិបាលកិច្ចនៅប្រទេសឥណ្ឌា ហើយកិច្ចសហប្រតិបត្តិការនេះក៏ផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីកម្ពុជាប្រមាណ ៣០០ កន្លែងជារៀងរាល់ឆ្នាំ។
លោករដ្ឋមន្ត្រី បានលើកឡើងពីផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការ ដូចជាគម្រោង “លើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត” នៅឆ្នាំ២០២២ និងគម្រោងកសាងបណ្ណាល័យវិទ្យាសាស្ត្រថ្មីមួយនៅក្នុងខេត្តបាត់ដំបង ដើម្បីជំរុញការស្រឡាញ់ផ្នែកវិទ្យាសាស្ត្រក្នុងចំណោមសិស្សានុសិស្ស។

ជាមួយគ្នានោះដែរ លោក ហែម វណ្ណឌី ក៏បានលើកឡើងពីគំនិតផ្តួចផ្តើមថ្នាក់តំបន់ រួមទាំងការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការរៀបចំវេទិកាឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា នៅឆ្នាំ២០២២ និងកិច្ចប្រជុំអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌានៅក្នុងឆ្នាំ២០២៥នេះ។
កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៤ ជាកម្មវិធីកសាងសមត្ថភាពស្នូលរបស់រដ្ឋាភិបាលឥណ្ឌា។ កម្មវិធីនេះផ្តល់ការបណ្តុះបណ្តាលដោយរ៉ាប់រងលើចំណាយទាំងអស់ ការផ្លាស់ប្តូរអ្នកជំនាញ និងការសហការអនុវត្តគម្រោងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ សម្រាប់កម្ពុជា កម្មវិធីនេះបានផ្តល់ការបណ្តុះបណ្តាលដោយផ្តោតលើរដ្ឋបាលសាធារណៈ ធនាគារ ហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថល ព្រមទាំងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


