នយោបាយ
ថៃឡាំប៉ាមិនឱ្យអាយប៉ាចេញសេចក្ដីថ្លែងការណ៍រួមលើរឿងជម្លោះព្រំដែនជាមួយកម្ពុជា
ប្រតិភូសភាកម្ពុជាដែលដឹកនាំដោយប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានបង្ហាញការពិតនៃបញ្ហាព្រំដែនកម្ពុជា-ថៃទៅកាន់ថ្នាក់ដឹកនាំសភានៅតំបន់អាស៊ាន និងដៃគូ បង្កើតបានជាសំឡេងគាំទ្រមួយចំពោះកម្ពុជា ខណៈថៃឡាំប៉ាមិនឱ្យចេញសេចក្ដីថ្លែងការណ៍រួមនោះទេ។

ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានរដ្ឋសភាលោក សួស យ៉ារ៉ា បានថ្លែងក្នុងវីដេអូពិសេសនៅថ្ងៃទី១៧ ខែកញ្ញាថា ពេលនេះសំឡេងត្រូវការសន្ដិភាពរបស់ពលរដ្ឋកម្ពុជាត្រូវបានអាស៊ាន និងប្រទេសជាមិត្តអាស៊ានបានដឹងឮព្រមទាំងបានឡើងថ្លែងជាបន្តបន្ទាប់ពីចំណាប់អារម្មណ៍ពួកគេលើបញ្ហាព្រំដែនកម្ពុជា ហើយមានតែថៃមួយទេដែលជំទាស់មិនឱ្យចេញសេចក្ដីថ្លែងការណ៍រួម។
លោកថា៖ «បណ្ដាប្រទេសដែលជាសមាជិកសភាអាស៊ានឯកឧត្តមលោកជំទាវដែលជាសមាជិកផ្សេងៗលោកបានថ្លែងគាំទ្រធ្វើមិចឱ្យប្រទេសទាំងពីររក្សាបទបាញ់ឱ្យបានជាគោលការណ៍ ហើយនិងអនុវត្តន៍បទឈប់បាញ់ឱ្យបាននៅតំបន់។ មិនគួរមានព្រឹត្តិការណ៍កើតឡើងដូចថ្ងៃនេះបន្តទៀតទេ! ពួកគេនឹងបន្តការយកចិត្តទុកដាក់ទោះបីជាមានការប្រកែកនិងជំទាស់ពីប្រតិភូថៃក្នុងការចេញនូវសេចក្ដីថ្លែងការណ៍រួមក៏័ដោយ»។

បើទោះបីជាមិនអាចចេញសេចក្ដីថ្លែងការណ៍រួមក្ដីបើតាមលោក សួស យ៉ារ៉ា ថាបញ្ហានេះនឹងត្រូវសមាជិកសភាតំបន់អាស៊ាននឹងបន្តយកចិត្តទុកដាក់។
ប្រតិកម្មរបស់សមាជិកសភាអាស៊ានលើថៃនេះកើតឡើងស្របពេលដែលទាហានថៃបាញ់ចូលមករាយលួសបន្លា បាញ់គ្រាប់ជ័រ និងឧស្ម័នបង្ហូរទឹកភ្នែកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃ១៧ ខែកញ្ញាម្សិលមិញផងដែរ។ លោក សួស យ៉ារ៉ា ថាពេលនេះភាពអត់ធ្មត់របស់ប្រជាពលរដ្ឋខ្មែរចំពោះបញ្ហាព្រំដែនត្រូវបានទទួលស្គាល់នូវតម្លៃពិសេស ហើយអន្តរជាតិកំពុងតែចូលរួមនិងតាមដានលើករណីនេះហើយ។
អ្នកតាមដានភូមិសាស្ត្រនយោបាយលោកបណ្ឌិត ជ័យ តិច ប្រាប់កម្ពុជាថ្មីថាថ្វីត្បិតតែអាស៊ានមានគោលការណ៍កុងសង់ស៊ីសដែលត្រូវការសំឡេងរួមដើម្បីចេញសេចក្ដីថ្លែងការណ៍ តែសកម្មភាពរបស់ថៃបានបង្ហាញថាប្រទេសនេះកំពុងខ្លាចស្រមោលខ្លួនឯង និងព្យាយាមមិនឱ្យអន្តរជាតិដឹងឮនោះទេ។

លោកថា៖ «ដូច្នេះពេលនេះអន្តរជាតិអាចមើលឃើញហើយថា ភាគីណាជាអ្នកគោរពនូវច្បាប់អន្តរជាតិគោរពនូវកិច្ចព្រមព្រៀង។ [..] កម្ពុជាជាប្រទេសដែលគោរពនូវច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងហើយតែងតែលើកបញ្ហានេះទៅភាគីទី៣ និងអន្តរជាតិដើម្បីចូលរួមដោះស្រាយទាំងអស់គ្នាតែថៃផ្ទុយពីនេះ»។
គួរឱ្យដឹងផងដែរ ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានដឹកនាំប្រតិភូកម្ពុជាទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៦ នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញានេះ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាសម្ដេចបានឡើងថ្លែងដោយជំរុញដល់អាយប៉ាគួរតែមានភាពរហ័សរហួនដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗឱ្យមានប្រសិទ្ធភាព ខណៈសម្ដេចស្នើឱ្យអាយប៉ាដាក់បញ្ជូល ការលើកកម្ពស់សន្ដិភាព និងសន្ដិសុខ សាមគ្គីភាពទៅក្នុងសេចក្ដីសម្រេចរបស់មហាសន្និបាតផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


