ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ចុះសួរសុខទុក្ខ និងពិនិត្យការព្យាបាលដល់វីរកងទ័ពរងរបួសភ្នែក កំពុងសម្រាកព្យាបាលនៅពេទ្យព្រះអង្គឌួង
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ កាលពីល្ងាចថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ បានចុះសួរសុខទុក្ខ និងពិនិត្យការថែទាំព្យាបាលវីរកងទ័ពដែលកំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញគ្រប់ផ្នែក ជាពិសេសផ្នែកចក្ខុសាស្ត្រ នៃមន្ទីរពេទ្យព្រះអង្គឌួង។

បន្ថែមពីនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យព្រះអង្គឌួង ក្នុងការខិតខំបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ពិសេសកងទ័ព ដោយបានធ្វើសកម្មភាពភ្លាមៗ និងបញ្ជូនមកមន្ទីរពេទ្យព្រះអង្គឌួង ពិនិត្យធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលវេលា ចំគោលដៅ ប្រកបដោយប្រសិទ្ធភាព។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានចូលរួមដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសកម្រិតឯកទេស ជាមួយគ្រូពេទ្យជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ និងបញ្ជាក់បន្ថែមលើភាពច្បាស់លាស់ នៃវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងវិធីសាស្ត្រ នៃការព្យាបាល ដោយឈរលើគោលការណ៍ប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។

ពលបាលឯក ម៉ន ភក្ត្រា សមាជិកវរសេនាតូច ៥១៣ កងពលតូចថ្មើរជើងលេខ ៥១ រងរបួស ព្រោះតែអំពើហិង្សាដ៏ព្រៃផ្សៃបង្កឡើងដោយភាគីថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន វីរកងទ័ព ម៉ន ភក្ត្រា កំពុងទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យអង្គឌួង ក្រោមការឧបត្ថម្ភរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


