Connect with us

ជីវិតកម្សាន្ដ

ទស្សនិកជនធុញទ្រាន់ ក្រោយតួឯកប្រុសរឿង «Bon Appétit, Your Majesty» ធ្វើសកម្មភាពដដែលៗពេក

បានផុស

នៅ

ភាពយន្តកូរ៉េ «Bon Appétit, Your Majesty» បច្ចុប្បន្នកំពុងឈានដល់ចំណុចកំពូល នៅពេលដែលរាជវង្ស Ming ប្រកាសសង្រ្គាមជាបន្តបន្ទាប់ ហើយតួឯកស្រី Yeon Ji Yeong (សម្ដែងដោយ Yoona) ដោយបង្ហាញសមត្ថភាពរបស់នាងជាមួយនឹងមុខម្ហូបដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ Joseon ដែលនោះបានធ្វើឲ្យទស្សនិកជនជាច្រើនបង្ហាញអារម្មណ៍ធុញទ្រាន់នឹងតួឯកប្រុស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីដ្បិតតែទទួលបានការសរសើរច្រើនក៏ដោយ ប៉ុន្តែការពិតទៅ «Bon Appétit, Your Majesty» នៅតែមានបញ្ហាដែលធ្វើឲ្យអ្នកទស្សនាមិនសប្បាយចិត្តជាខ្លាំង។ នោះ​គឺ​ជា​ប្រតិកម្ម​របស់​តួឯក​ប្រុស និង​តួអង្គ​គាំទ្រ​មួយ​ចំនួន​ពេល​រីករាយ​នឹង​មុខ​ម្ហូប​របស់​តួឯក​ស្រីពេកទៅវិញ។

ដើម្បីពណ៌នាពីភាពឆ្ងាញ់នៃមុខម្ហូប ជំនួសឲ្យការនិយាយដោយពាក្យសម្ដី ឬប្រើទឹកមុខ អ្នកដឹកនាំរឿងបានធ្វើឲ្យតួឯកប្រុស Lee Chae Min ហាក់ដូចជាវង្វេងនៅក្នុងទឹកដីទេពអប្សរ។ គាត់មិនត្រឹមតែបង្វែរទិដ្ឋភាពជុំវិញទៅជាទឹកដីទេពអប្សរប៉ុណ្ណោះទេ តួប្រុសក៏ត្រូវសម្ដែងដោយរាងកាយទាំងមូលហាក់ដូចជាសកម្មភាពដដែលពេក។

ក្នុងវគ្គដំបូង ការបញ្ចេញមតិរបស់តួឯកប្រុស ពេលញ៉ាំអាហាររបស់តួឯកស្រី បានក្លាយជារឿងដ៏ល្អមួយ ព្រោះវាគួរឲ្យស្រលាញ់ និងកំប្លែង។ ទស្សនិកជនចូលចិត្តរបៀបដែលតារាសម្ដែងហាក់ដូចជា វង្វេងនៅក្នុងទឹកដីទេពអប្សរ បន្ទាប់ពីរាល់ពេលរីករាយជាមួយអាហារឆ្ងាញ់។

យ៉ាងណាមិញ ១ ឬ ២ ដងនៅតែសប្បាយដដែល រាល់ពេលដែលមានការនិយាយបំផ្លើស និងបរិបទបែបនេះ ធ្វើឲ្យទស្សនិកជនមានអារម្មណ៍មិនសប្បាយចិត្ត។ មតិរាប់មិនអស់បាននិយាយថា ឥឡូវនេះសាច់រឿងបានក្លាយជាភាពយន្តដ៏រំខាន ទាំងពណ៌ ស៊ីពេលវេលា និងគ្មានន័យ មិនមានប្រយោជន៍អ្វីទាំងអស់។ តួនីមួយៗ គ្រាន់តែញ៉ាំ និងផឹក តែធ្វើដូចជាមិនមានសកម្មភាពអ្វីផ្សេងទាល់តែសោះ។

ថ្វីបើមានប្រតិកម្មអវិជ្ជមានក៏ដោយ «Bon Appétit, Your Majesty» នៅតែរក្សាទម្រង់លេងរបស់ខ្លួនជាមួយនឹងសមិទ្ធិផលគួរឲ្យចាប់អារម្មណ៍។ ខ្សែភាពយន្តនេះស្ថិតក្នុងលំដាប់កំពូល ១ នៅលើតារាង Netflix នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ នៅក្នុងប្រទេសកូរ៉េតែមួយ ខ្សែភាពយន្តនេះបានក្លាយជាការងារទូរទស្សន៍ដែលមានការវាយតម្លៃខ្ពស់បំផុតក្នុងឆ្នាំ ២០២៥ ពាក្យគន្លឹះទាក់ទងនឹងភាពយន្ត និងតួសម្តែងក៏បានជាប់ចំណាត់ថ្នាក់កំពូលតារាងកេរ្តិ៍ឈ្មោះ ដែលបង្ហាញពីការទាក់ទាញដែលមិននឹកស្មានដល់នៃការងារនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាកូរ៉េច្រើននាក់ សង្ស័យថា ស្ថិតក្រោមភ្នាក់ងារកម្សាន្តគ្មានច្បាប់ត្រឹមត្រូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម