ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី នឹងជួប ត្រាំ នៅក្រៅមហាសន្និបាតUN ស្របពេលរុស្ស៊ីបង្កើនការវាយប្រហារ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២១ខែកញ្ញា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសផែនការជួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសប្តាហ៍ក្រោយ ដោយជំរុញឱ្យក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើប្រទេសរុស្ស៊ី។

ការអំពាវនាវរបស់ប្រធានាធិបតី អ៊ុយក្រែន រូបនេះបានកើតឡើង ខណៈពេលដែលទីក្រុងមូស្គូបានចាប់ផ្តើមការវាយប្រហារដ៏ធំបំផុតមួយនាពេលថ្មីៗ ដោយបានបាញ់មីស៊ីលចំនួន ៤០ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកជិត ៦០០គ្រឿង វាយប្រហារលើអ៊ុយក្រែនបានសម្លាប់មនុស្សបីនាក់ និងរាប់សិបនាក់រងរបួស។
ជាមួយគ្នានេះសហភាពអឺរ៉ុបទើបតែប្រកាសទណ្ឌកម្មជុំទី១៩របស់ខ្លួនប្រឆាំងរុស្ស៊ីដើម្បីដាក់ទណ្ឌកម្មចំពោះសង្គ្រាម។ លោក ដូណាល់ ត្រាំ ក៏បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើរុស្ស៊ី ប៉ុន្តែលុះត្រាតែប្រទេសណាតូទាំងអស់ឈប់ទិញប្រេងពីរុស្ស៊ី។ ប្រធានាធិបតីហ្សេលេនស្គី ក៏ចង់ឱ្យសហរដ្ឋអាមេរិក និងណាតូផ្តល់ការសន្យាសន្តិសុខរយៈពេលវែងដល់អ៊ុយក្រែន ដូច្នេះរុស្ស៊ីមិនអាចវាយប្រហារម្តងទៀតបានទេ បន្ទាប់ពីសង្គ្រាមបានបញ្ចប់។

អង្គការណាតូបានបង្កើនការការពាររបស់ខ្លួននៅអឺរ៉ុបខាងកើត បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានហោះចូលទៅក្នុងប្រទេសប៉ូឡូញ និងរ៉ូម៉ានី ហើយយន្តហោះចម្បាំងរុស្ស៊ីចំនួនបីគ្រឿងបានឆ្លងចូលទៅក្នុងដែនអាកាសរបស់អេស្តូនីកាលពីថ្ងៃសុក្រ។ ប្រការនេះបានធ្វើឲ្យប្រទេសជិតខាងមានការព្រួយបារម្ភពីការរីករាលដាលនៃសង្គ្រាម។
ប្រទេសប៉ូឡូញបានបញ្ជូនយន្តហោះផ្ទាល់ខ្លួនរបស់ខ្លួនដើម្បីការពារផ្ទៃមេឃរបស់ខ្លួន ហើយចក្រភពអង់គ្លេសបានហោះហើរយន្តហោះចម្បាំងពីលើប្រទេសប៉ូឡូញ ដែលជាផ្នែកនៃបេសកកម្មរបស់អង្គការណាតូ។ យ៉ាងណាមិញ រុស្ស៊ីបានបដិសេធថា យន្តហោះរបស់ខ្លួនបានចូលក្នុងប្រទេសអេស្តូនី បើទោះជារ៉ាដាអេស្តូនី និងអាកាសយានិកបានបញ្ជាក់ច្បាស់ក៏ដោយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


