Connect with us

កីឡា

បឺត​ សង្ឃឹម​ មើល​ទៅ​កូន​ប្រុស​ទៅ​មិន​ឆ្ងាយ​ពី​អាជីព​ប្រដាល់​នេះទេ​បើ​ស្លៀក​តែ​ខោប្រដាល់​រាល់​ថ្ងៃ​បែប​នេះ

បានផុស

នៅ

កីឡាករ​ បឺត​ សង្ឃឹម​ ថា​មើល​ទៅ​ថ្ងៃ​​អនាគតកូន​ប្រុស​របស់​ខ្លួន​ប្រហែល​​ជៀស​មិន​ផុត​ពី​ប្រដាល់​នេះ​ទេ​ ព្រោះ​សព្វ​ថ្ងៃ​ឃើញ​ថា​ចូល​ចិត្ត​ខ្លាំង​ និង​ស្លៀក​ពាក់​តែ​ខោប្រដាល់​រហូត​បែប​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បឺត សង្ឃឹម​ និង​ ម៉ាថាយ

ថ្លែង​ក្នុង​វីដេអូ​បង្ហាត់​កូន​ប្រុស​របស់​ខ្លួន​កីឡាករ​ បឺត​ សង្ឃឹម​ ថា​មើល​ទៅ​អនាគត​ប្រហែល​មិន​ផុត​ពី​វិស័យ​ប្រដាល់​នេះ​ទេ​​បើ​សព្វ​ថ្ងៃ​នេះ​ស្លៀក​ខោអាវ​តែ​ពីរ​កំប្លេប៉ុណ្ណោះ​គឺ​ខោអាវ​ទៅ​រៀន​ និង​ខោ​ប្រដាល់។​

បឺត​ សង្ឃឹម​ លើក​ឡើង​ទៀត​ថា​ កូន​ប្រុស​រូប​នេះ​មាន​ទេពកោសល្យ​ខាង​ប្រដាល់​​ ពោល​ក្បាច់​ស្នៀត​ដែល​បង្ហាញ​ ឬ​បង្ហាត់​បង្រៀន​គឺ​ប្រាប់​តែ​ ១ដង​​រូប​គេចាប់​បាន​ហើយ។​ មើល​ទៅ​ថ្ងៃ​អនាគ​ប្រហែល​ជា​ចូល​ប្រដាល់​នេះ​ដែរ​ហើយ​ ឬ​អាច​ត្រឹម​៥ឆ្នាំ​ទៀតប៉ុណ្ណោះ។​ សង្ឃឹម​ មិន​ថាមិនដឹង​ត្រូវ​ហាមឃាត់​យ៉ាង​ណា​ទេ​គឺ​មាន​តែ​លើក​ទឹកកូន​បន្ថែម។​

បឺត សង្ឃឹម​ ពេលបង្ហាត់​កូន

បញ្ជាក់​ដែរ​ថា​ បឺត​ សង្ឃឺម​ ជា​កីឡាករ​ល្បីឈ្មោះ​ជួរ​មុខ​នៅ​កម្ពុជា។​ រូប​គេ​ធ្លាប់​ឈ្នះ​មេដាយ​ស៊ីហ្គេម​ ខ្សែក្រវាត់​ ពាន​រង្វាន់​ជា​ច្រើន​គ្រឿង​ក្នុង​អាជីព​ប្រដាល់​របស់​ខ្លួន​នេះ។​ បច្ចុប្បន្ន​រូប​គេ​មាន​ភរិយា​ និង​កូន​ ២នាក់​(ស្រី១​ ប្រុស១)។​ កូន​ប្រុស​បង​ឈ្មោះ​ថា​ បឺត​ ម៉ាថាយ​ ដែល​គេ​ឃើញ​កុមារា​រូប​នេះ​តែងតែ​បញ្ចេញ​ស្នៀតប្រដាល់​​ជា​ហូរហែ​ក្នុង​វីដេអូ​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ផ្សេងៗ៕​

បឺត សង្ឃឹម​ និងគ្រួសារ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម