Connect with us

កីឡា

ទីបំផុតរកឃើញក្រុមខ្លាំងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានបាល់ទះជើងឯកពិភពលោក

បានផុស

នៅ

ការប្រកួតបាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship ២០២៥ បានបញ្ចប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ​ហើយ​ ខណៈក្រុមដែលឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក៏ដូចជាគូប្រកួតនីមួយៗ ដែលត្រូវជួបគ្នាក្នុងវគ្គនេះក៏បានរកឃើញរួចរាល់ហើយដែរ។

ក្រុមជម្រើសជាតិ ប៊ុលហ្គារី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ បានបញ្ចប់កាលពីយប់មិញ ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៥។ ក្នុងនោះក្រុមជម្រើសជាតិ អ៉ីតាលី បានយកឈ្នះលើក្រុម ប៊ែលហ្ស៊ិក ៣ សិតទល់ ០។ ក្រុម ប៉ូឡូញ បានយកឈ្នះលើក្រុម តួកគី ក្នុងលទ្ធផល ៣ សិតទល់ ០។ ចំណែក ប៊ុលហ្គារី យកឈ្នះលើក្រុម អាមេរិក ៣ សិតទល់ ២ និងចុងក្រោយក្រុម សាធារណៈរដ្ឋឆេក យកឈ្នះលើក្រុម អ៊ីរ៉ង់ ក្នុងលទ្ធផល ៣ សិតទល់ ១។

ក្រុមជម្រើសជាតិ សាធារណៈរដ្ឋឆេក

សរុបមក ការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​កញ្ញា ឆ្នាំ ២០២៥ ក្រុមជម្រើសជាតិ ប៉ូឡូញ នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិ អ៉ីតាលី ខណៈ ក្រុមជម្រើសជាតិ ប៊ុលហ្គារី ត្រូវជួបជាមួយក្រុម សាធារណៈរដ្ឋឆេក៕

ក្រុមឡើងវគ្គ ៨ ក្រុមពានបាល់ទះជើងឯកពិភពលោក
ក្រុមជម្រើសជាតិ ប៉ូឡូញ
ក្រុមជម្រើសជាតិ អ៊ីតាលី

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម