Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សរត់ជាន់គ្នាស្លាប់យ៉ាងតិច៤០នាក់ ក្នុងរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី២៨ខែកញ្ញា សោកនាដកម្មមនុស្សរត់ជាន់គ្នាបានកើតឡើងក្នុងអំឡុងពេលការជួបជុំអ្នកគាំទ្រនយោបាយនៅទីក្រុង Karur រដ្ឋ Tamil Nadu ប្រទេសឥណ្ឌាដែលរៀបចំសម្រាប់លោក Vijay ជាតារាសម្តែងប្រែក្លាយអ្នកនយោបាយនិងជាប្រធានគណបក្ស TVK។

(រូបភាព៖ Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងព្រឹត្តិការណ៍នេះអាជ្ញាធរបានអនុញ្ញាតឱ្យមនុស្ស ១ម៉ឺននាក់ចូលរួម ប៉ុន្តែមានច្រើនជាង២ម៉ឺននាក់បានចួលរួម។ ដោយសារតែហ្វូងមនុស្សយ៉ាងច្រើនពេកហើយពួកគេបានស្ទុះទៅមុខភ្លាមៗនិងជាន់គ្នាពេលលោក Vijay កំពុងនិយាយ បណ្ដាលឲ្យយ៉ាងហោចណាស់មនុស្ស ៤០នាក់បានបាត់បង់ជីវិតក្នុងនោះមានកុមារ ៩ នាក់ និង ៥១នាក់ផ្សេងទៀតបានរងរបួស។ ជនរងគ្រោះ​ភាគច្រើន​ជា​ស្ត្រី និង​កុមារ​ដែល​មិន​អាច​រត់គេច​ខ្លួន​បានក្នុងពេលមានចលាចល​។

នៅពេលនេះប៉ូលិសបានបើកសំណុំរឿងស៉ើបអង្គេតលើមេដឹកនាំជាន់ខ្ពស់បីនាក់មកពីគណបក្ស TVK របស់លោក Vijayដោយចោទប្រកាន់ពួកគេពីការធ្វេសប្រហែស និងអាចធ្វើមនុស្សឃាត ដោយសារពួកគេមិនបានគ្រប់គ្រងហ្វូងមនុស្ស។

អភិបាលរដ្ឋ Tamil Nadu បានសន្យាផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុចំនួនមួយលានរូពី (ប្រហែល ១១,៣០០ ដុល្លារ) ដល់គ្រួសារជនរងគ្រោះនីមួយៗដែលបានបាត់បង់សមាជិកគ្រួសារ ហើយបានបញ្ជាឱ្យមានការស៊ើបអង្កេតលើករណីនេះ។

(រូបភាព៖ BBC)

គួរបញ្ជាក់ថា លោក Joseph Vijay Chandrasekhar ត្រូវបានគេស្គាល់ថា Vijay ឬ Thalapathy គឺជាតារាភាពយន្តជនជាតិ Tamil ឈានមុខគេ ជាតារាចម្រៀង និងបច្ចុប្បន្នជាអ្នកនយោបាយ។ លោកជាកូនប្រុសរបស់អ្នកដឹកនាំរឿង S.A. Chandrasekhar​ ដោយលោកបានសម្តែងក្នុងខ្សែភាពយន្តល្បីជាង ៦៥ ហើយជាតារាដ៏ល្បីបំផុតរបស់ឥណ្ឌាខាងត្បូង។ នៅឆ្នាំ២០២៤ លោកបានចាប់ផ្តើមបង្កើតគណបក្សនយោបាយរបស់លោកគឺ Tamilaga Vettri Kazhagam (TVK) ក្នុងគោលបំណងបម្រើប្រជាជនរដ្ឋTamil Nadu។

សូមបញ្ជាក់ថាហ្វូងមនុស្សរត់ជាន់គ្នាស្លាប់បែបនេះមិនជារឿងកម្រទេនៅក្នុងប្រទេសឥណ្ឌា ដោយសារគ្រោះថ្នាក់ស្រដៀងគ្នានេះបានកើតឡើងញឹកញាប់ក្នុងអំឡុងពេលពិធីបុណ្យសាសនាធំៗ និងសូម្បីតែនៅក្នុងកម្មវិធីប្រកួតកីឡា៕

(រូបភាព៖ Reuters)
(រូបភាព៖ Reuters)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម