ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់ ផ្ដាច់អ៊ីនធឺណិត និងទូរសព្ទឈប់ឲ្យប្រើទាំងស្រុងនៅអាហ្វហ្គានីស្ថាន
ក្រុមតាលីបង់ បានកាត់ផ្ដាច់បណ្ដាញទំនាក់ទំនងនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ដោយបានបិទទាំងសេវាអ៊ីនធឺណិត និងទូរសព្ទ។ ទីភ្នាក់ងារឃ្លាំមើលអ៊ីនធឺណិត NetBlocks បានរាយការណ៍ថា បណ្ដាញទំនាក់ទំនងបានធ្លាក់ចុះតិចជាង ១% នៃកម្រិតធម្មតានៅថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៥។ នេះជាលើកដំបូងហើយចាប់តាំងពីតាលីបង់បានឡើងកាន់អំណាចនៅឆ្នាំ២០២១ ដែលពួកគេបានបិទការទាក់ទងទូទាំងប្រទេសយ៉ាងដូច្នេះ។

ការបិទអ៊ីនធឺណិត និងទូរសព្ទបានចាប់ផ្តើមដោយពួកតាលីបង់បានបញ្ជាឲ្យកាត់ផ្ដាច់ការតភ្ជាប់បណ្ដាញ fiber-optic នៅក្នុងខេត្តជាច្រើនពេញមួយខែកញ្ញា។ ការបិទទាំងស្រុងបានកើតឡើងនៅថ្ងៃទី២៩ខែកញ្ញា ដោយសសរទូរគមនាគមន៍ត្រូវបានរុះរើជាបណ្តើរៗ។
ក្រុមតាលីបង់ បានបង្ហាញពីភាពត្រឹមត្រូវនៃការរឹតបន្តឹងនេះថាជាវិធានការមួយដើម្បីការពារទង្វើ«អសីលធម៌» ឬ «អំពើអបាយមុខ» ដោយលើកឡើងពីការហាមឃាត់ក្រោមបញ្ជាពីមេដឹកនាំកំពូលរបស់ពួកគេគឺ លោក Hibatullah Akhundzada។
ប្រភពមន្ត្រីរដ្ឋាភិបាលអនាមិកម្នាក់បានប្រាប់ទីភ្នាក់ងារ AFP ថា ការបិទនឹងមានរយៈពេលយូរ «រហូតដល់មានការជូនដំណឹងបន្ថែម»។ ការកាត់ផ្ដាច់នេះ បានប៉ះពាល់យ៉ាងខ្លាំងដល់សេវាកម្មសំខាន់ៗ ដែលពឹងផ្អែកលើអ៊ីនធឺណិត ដូចជា ធនាគារ គយ និងពាណិជ្ជកម្ម។ ទីភ្នាក់ងារព័ត៌មានអន្តរជាតិ ដូចជា AFP និងសារព័ត៌មាន Associated Press ក៏បានបាត់បង់ទំនាក់ទំនងជាមួយការិយាល័យរបស់ពួកគេនៅទីក្រុងកាប៊ុលផងដែរ។
សកម្មភាពនេះ គឺគោលនយោបាយគាបសង្កត់ថ្មីបំផុត និងជាបន្តបន្ទាប់ដែលអនុវត្តដោយពួកតាលីបង់ចាប់តាំងពីឆ្នាំ២០២១ ដែលរួមមានការរឹតបន្តឹងធ្ងន់ធ្ងរលើសិទ្ធិស្ត្រី ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល។ ក្រុមតាលីបង់ មានប្រវត្តិនៃការរឹតបន្តឹងលើការប្រើប្រាស់អ៊ីនធឺណិត និងការហាមឃាត់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន ដូចជា TikTok ជាដើម។
ការផ្តាច់ទាំងស្រុងពីការទំនាក់ទំនងជាសាកលនេះ បានធ្វើឲ្យមានការព្រមានជាអន្តរជាតិអំពីសិទ្ធិមនុស្ស សេរីភាពនៃព័ត៌មាន និងការផ្តាច់ខ្លួនបន្ថែមទៀតនៃប្រជាជនអាហ្វហ្គានីស្ថាន៕
ដោយ៖ ឈាង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


