នយោបាយ
បារាំងអញ្ជើញប្រធានសភាកម្ពុជាជាវាគ្មិនពិសេសក្នុងវេទិកាពិភពលោកដ៏ធំមួយនៅខែតុលា
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី នឹងអញ្ជើញទៅចូលរួមវេទិកាសន្តិភាពប៉ារីសនៅចុងខែតុលាខាងមុខ ដែលសម្ដេចត្រូវចូលរួមធ្វើជាវាគ្មិនដើម្បីថ្លែងចែករំលែកព័ត៌មានពីកម្ពុជាទៅកាន់ពិភពលោក។

នាយកខុទ្ទកាល័យសម្ដេចប្រធានសភា លោក កែវ ពិសិដ្ឋ បានឱ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា នេះថាវេទិកានេះមានអ្នកចូលរួមចន្លោះពី៨ពាន់ដល់២ម៉ឺននាក់ ហើយបារាំងបានអញ្ជើញសម្ដេចជាវាគ្មិនកិត្តិយសពិសេស។
លោកថា៖«ឥឡូវនេះសម្ដេចគឺជាវាគ្មិនតែមួយគត់ពីអាស៊ីទៅ តែយើងអត់ច្បាស់ថានាពេលបន្ទាប់នឹងមានការចុះឈ្មោះពីខាងប្រទេសណាផ្សេងទៀតទេ តែពេលនេះសម្ដេចគឺជាតួអង្គមួយសំខាន់នៃវេទិកាហ្នឹង។ វាជាវេទិកាមួយធំសម្រាប់កម្ពុជាផ្ញើសារសំខាន់និងការវិវត្តន៍ថ្មីៗពីកម្ពុជាទៅកាន់ពិភពលោកឱ្យបានដឹង»។

នៅមិនទាន់ដឹងសុន្ទរកថារបស់សម្ដេចនឹងថ្លែងយ៉ាងណាទេក្នុងវេទិកានេះទេខណៈប្រធានសភាកម្ពុជាបានធ្វើឱ្យមានការភ្ញាក់ផ្អើលពីរលើករួចមកហើយក្នុងសន្និសីទប្រធានសភាលើកទី៦នៅហ្ស៊ីណែវ និងវេទិកាអន្តរសភាអាស៊ានលើកទី៤៦ នៅទីក្រុងកូឡាឡាំពួរ ដែលបានទាញពិភពលោកឱ្យមកចាប់អារម្មណ៍ចំពោះការឈ្លានពានរបស់ថៃលើកម្ពុជា។
ប្រទេសបារាំងដែលធ្លាប់ដាក់អាណានិគមលើកម្ពុជាបានបង្ហាញការគាំទ្រជាបន្តបន្ទាប់លើបទឈប់បាញ់កម្ពុជា-ថៃ និងបញ្ជាក់ថាប្រទេសនេះនឹងតាមដានលើបទឈប់បាញ់នេះផងដែរ។
ក្នុងជំនួបជាមួយប្រធានសភានៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះផងដែរ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក អូលីវីយ៉េ រីឆាដ (OLIVER RICHARF) បានលើកឡើងថាបារាំងគាំទ្រការដោះស្រាយបញ្ហាដោយសន្តិវិធីតាមយន្តការការទូត យន្តការអាស៊ាន និងការគោរពច្បាប់អន្តរជាតិ។

វេទិកាសន្តិភាពប៉ារីស២០២៥ នឹងរៀបចំនៅថ្ងៃទី២៩ និង៣០ ខែតុលា ខាងមុខ ក្រោមប្រធានបទ សម្ព័ន្ធថ្មីដើម្បីសន្តិភាព ប្រជាជន និងភពផែនដី។ មេដឹកនាំរដ្ឋាភិបាល អង្គការអន្តរជាតិ អ្នកធុរកិច្ច សង្គមស៊ីវិល និងអ្នកសិក្សា មកពីពិភពលោកខាងជើងឬក្រុមប្រទេសដែលមានការអភិវឌ្ឍន៍ និងពិភពលោកខាងត្បូង ឬក្រុមប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើននាក់នឹងឡើងវេទិកាជជែកពិភាក្សា និងជំរុញដំណោះស្រាយលើបញ្ហាប្រឈមនានាក្នុងពេលបច្ចុប្បន្ននេះ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


