ព័ត៌មានអន្ដរជាតិ
រ៉យទ័រ៖ ចិន ម៉ាឡេស៊ី ចរចាគ្នាលើគម្រោងចម្រាញ់រ៉ែកម្រ
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះ៤នាក់ថា ប្រទេសចិន និងម៉ាឡេស៊ី កំពុងចរចាគ្នាលើគម្រោងចម្រាញ់រ៉ែកម្រ ដោយមូលនិធិវិនិយោគរដ្ឋ Khazanah Nasional របស់ម៉ាឡេស៊ី និងចាប់ដៃគ្នាជាមួយក្រុមហ៊ុនរដ្ឋចិន ដើម្បីបង្កើតរោងចក្រចម្រាញ់នោះនៅម៉ាឡេស៊ី។

ប្រសិនបើការបណ្តាក់ទុនរួមគ្នាលើគម្រោងដំណើរការទៅមុខ វានឹងបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់សម្រាប់ចិន។ ក្នុងនាមជាអ្នកផ្គត់ផ្គង់ និងកែច្នៃរ៉ែកម្រឈានមុខគេលើពិភពលោក ចិនបានហាមឃាត់ការនាំចេញបច្ចេកវិទ្យាកែច្នៃរ៉ែកម្ររបស់ខ្លួនទៅប្រទេសផ្សេងៗ ដើម្បីរក្សាអំណាចរបស់ខ្លួនលើពិភពលោកក្នុងឧស្សាហកម្មមួយនេះ។ ការអនុញ្ញាតឱ្យមានក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយម៉ាឡេស៊ី មានន័យថា ចិនបន្ធូរបន្ថយយុទ្ធសាស្រ្តបែបនេះ។
ប្រភព ២ នាក់ បានប្រាប់រ៉យទ័រថា ចិនត្រៀមរួចរាល់ក្នុងការអនុញ្ញាតឱ្យម៉ាឡេស៊ីប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនដើម្បីទាញយករ៉ែកម្រដែលមានក្នុងស្រទាប់ផែនដីរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ហើយនេះអាចជាការយកប្រៀបប្រកួតប្រជែងទៅនឹងក្រុមហ៊ុនអូស្ត្រាលី Lynas Rare Earths ដែលមានរោងចក្រចម្រាញ់រ៉ែកម្រនៅភាគកណ្ដាលរដ្ឋ Pahang។
មកទល់ពេលនេះ មិនទាន់មានការបញ្ចេញប្រតិកម្ម ឬព័ត៌មានជុំវិញបញ្ហានេះ ពីភាគីពាក់ព័ន្ធរបស់ម៉ាឡេស៊ី ឬចិននៅឡើយទេ។
ទោះជាយ៉ាងណាក៏ដោយ ប្រភពបានអះអាងថា គម្រោងចម្រាញ់រ៉ែបានប្រឈមមុខនឹងឧបសគ្គជាច្រើន រួមទាំងការព្រួយបារម្ភរបស់ចិន ថាតើម៉ាឡេស៊ីអាចផ្គត់ផ្គង់វត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់រោងចក្រដែរឬយ៉ាងណា។

ម៉ាឡេស៊ីឯណោះវិញ ក៏មានការព្រួយបារម្ភផងដែរចំពោះផលប៉ះពាល់បរិស្ថានដែលអាចកើតមាន និងឧបសគ្គផ្លូវច្បាប់ ដោយសារសកម្មភាពរុករករ៉ែជាធម្មតាទាមទារឱ្យមានការយល់ព្រម និងអាជ្ញាប័ណ្ណពីអាជ្ញាធររដ្ឋ និងសហព័ន្ធ។ ម៉ាឡេស៊ីបាននិយាយថា ខ្លួនមិនគាំទ្រការជីកយករ៉ែកម្រនៅក្នុងទីតាំងរសើប ដូចជាតំបន់ព្រៃបម្រុងអចិន្ត្រៃយ៍ និងតំបន់ស្តុកទឹកធម្មជាតិនោះទេ។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុនផលិតកម្មសកល ដូចជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី កំពុងប្រជែងគ្នា ដើម្បីទទួលបានការផ្គត់ផ្គង់រ៉ែកម្រ ក្រោយចិនរឹតត្បឹតការនាំចេញរ៉ែកម្រ ដើម្បីឆ្លើយតបទៅនឹងការដាក់ពន្ធរបស់សហរដ្ឋអាមេរិក។
មែនទែនទៅ ម៉ាឡេស៊ីមានស្ដុករ៉ែកម្រចំនួន ១៦,១ លានតោន (តាមការប៉ាន់ស្មានរបស់រដ្ឋាភិបាល) ប៉ុន្តែខ្វះបច្ចេកវិទ្យាដើម្បីជីកយករ៉ែ និងចម្រាញ់វា។ កន្លងមក ម៉ាឡេស៊ីក៏បានហាមក្រុមហ៊ុនផ្សេងៗមិនឱ្យនាំចេញរ៉ែកម្រផងដែរ ដើម្បីកុំឱ្យបានបាត់ធនធានរបស់ខ្លួន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


