សេដ្ឋកិច្ច
អ្នកជំនាញអះអាង បើថៃចង់ដាក់ពន្ធលើទំនិញកម្ពុជា លុះត្រាតែថៃដើរចេញពីសមាជិកអាស៊ាន
លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា ប្រសិនបើថៃចង់ដាក់ពន្ធលើទំនិញកម្ពុជាបន្ទាប់ពីបើកព្រំដែនឡើងវិញ លុះត្រាតែថៃដើរចេញពីសមាជិកអាស៊ាន បើថៃនៅក្នុងអាស៊ាន សមាជិកអាស៊ានទាំងអស់ មិនអាចទៅដាក់របាំងពន្ធបានទេ។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចរូបនេះ បានលើកឡើងបន្ទាប់ពីលោក Chartchai Parasuk អ្នកវិភាគសេដ្ឋកិច្ចថៃ បានស្នើឱ្យថៃដាក់ពន្ធលើមុខទំនិញពីកម្ពុជា ដែលនាំចូលទៅប្រទេសថៃ បន្ទាប់ពីបើកព្រំដែនឡើងវិញ។
លោក បណ្ឌិត គី សិរីវឌ្ឍន៍ បញ្ជាក់បន្ថែមថា៖ «គាត់គួរតែពិនិត្យឡើងវិញនូវឯសារផ្លូវច្បាប់ តើថៃជាសមាជិកអាស៊ាន ហើយគាត់អាចដាក់របាំងពន្ធខុសពីគេបានអត់ ទ្វេភាគីរវាងសមាជិកអាស៊ានទាំងអស់ហ្នឹងគឺមិនអាចទេ ដូច្នេះហើយអ្វីដែលគាត់លើកឡើងវាគ្រាន់តែជាការលើកឡើង ហើយក៏បង្ហាញពីភាពកម្សោយរបស់គាត់ដែរ ដែលគាត់មិនបានមើលច្បាប់របស់អាស៊ាន»។
លោកបណ្ឌិត គី សិរីវឌ្ឍន៍បន្ថែមថា៖ «ប្រសិនបើថៃចង់ដាក់ពន្ធលុះត្រាតែ ចាកចេញពីអាស៊ាន ទើបបានថៃអាចមានលទ្ធភាពទៅដាក់ពន្ធទៅលើប្រទេសណាក៏បាន បើថៃនៅក្នុងអាស៊ាន សមាជិកអាស៊ានទាំងអស់ មិនអាចទៅដាក់របាំងពន្ធបានទេ»។

យោងតាមក្រសួងពាណិជ្ជកម្ម គិតចាប់ពីខែមករា ដល់ខែ សីហា ឆ្នាំ ២០២៥ ពាណិជ្ជកម្មទ្វេភាគីរបស់កម្ពុជា-ថៃ មានទំហំទឹកប្រាក់ ២,៦៦ ពាន់លានដុល្លារ ធ្លាក់ចុះ ៤,៦% ក្នុងនោះកម្ពុជានាំចេញទៅថៃមានទឹកប្រាក់ប្រមាណ ៥៣៥ លានដុល្លារ ធ្លាក់ចុះ ៦,៤% ចំណែកឯថៃនាំចូលមកវិញ មានទឹកប្រាក់ ២,១២ ពាន់លានដុល្លារ ធ្លាក់ចុះ ៤,១%។
នៅឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ ពាន់លានដុល្លារ កើនឡើង ១៥,៥% ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត ៨៤៥ លានដុល្លារ ចំណែកថៃនាំចូលមកវិញ ៣,៤៤ ពាន់លានដុល្លារ កើន ១៨,៩ ភាគរយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


