ជីវិតកម្សាន្ដ
មេធាវីថា ការយក Diddy ទៅដាក់គុក Brooklyn គឺជាអំពើ អមនុស្សធម៌បំផុត
បន្ទាប់ពីតុលាការកាត់ទោសឲ្យជាប់គុករយៈពេល ៤ ឆ្នាំកាលពីថ្ងៃសុក្រ លើបទចោទប្រកាន់ទាក់ទងនឹងពេស្យាចារ Sean “Diddy” Combs បានត្រលប់ទៅពន្ធនាគារ Brooklyn ជាកន្លែងដែលគាត់បានចំណាយពេលជាងមួយឆ្នាំក្នុងលក្ខខណ្ឌដែលមេធាវីហៅថាហិង្សា និងអមនុស្សធម៌បំផុត។

ព្រះរាជអាជ្ញានិយាយថា លក្ខខណ្ឌនៅមជ្ឈមណ្ឌលឃុំខ្លួន Metropolitan មានភាពប្រសើរឡើងនៅក្នុងពេលវេលាដែល Combs បានចំណាយពេលនៅទីនោះចាប់តាំងពីការចាប់ខ្លួន នៅថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២៤។ ពួកគេលើកឡើងពីការកើនឡើងកម្រិតបុគ្គលិក ការជួសជុលបរិក្ខារ និងការកាត់បន្ថយចំនួននៃការចាក់សោរ។
យោងតាមមេធាវីរបស់តារាចម្រៀងហ៊ីបហ៊បវ័យ៥៥ ឆ្នាំ បាននិយាយទាំងខ្លោចចិត្តថា កូនក្ដីរបស់លោកដេកក្នុងចម្ងាយពីរជើងរបស់អ្នកទោសផ្សេងទៀត នៅក្នុងបន្ទប់តូចមានលក្ខណៈដូចជា dorm (បន្ទប់តូចៗនិងចង្អៀត) ។ ចំណែកឯ បន្ទប់ទឹកគ្មានទ្វារស្ថិតក្នុងបន្ទប់តែមួយ ។ ដូច្នេះ លោកសូមជំរុញជំរុញឲ្យចៅក្រមស្រុកអាមេរិក Arun Subramanian ដាក់ទោសជាងនេះបន្តិច។
មេធាវីការពារក្តីរូបនេះ បានសរសេរនៅក្នុងសំណុំរឿងរបស់តុលាការកាលពីថ្ងៃទី ២២ ខែកញ្ញា ទៀតថា លក្ខខណ្ឌរស់នៅនៅពន្ធនាគារ MDC នៅតែអមនុស្សធម៌។ លោក Diddy មិនបានដកដង្ហើមខ្យល់បរិសុទ្ធក្នុងរយៈពេលជិត១៣ ខែ ឬមានអារម្មណ៍ថា ខ្លួនឯងធ្លាប់ប៉ះពន្លឺព្រះអាទិត្យម្ដងណាឡើយ។
មិនតែប៉ុណ្ណោះ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពន្ធនាគារ MDC ត្រូវបានញាំញីដោយការខ្វះខាតបុគ្គលិកជាបន្តបន្ទាប់ ការដាច់ចរន្តអគ្គិសនី និងអាហាររបស់អ្នកទោស។ ពីរសប្តាហ៍បន្ទាប់ពីការចាប់ខ្លួនតារាចម្រៀង ព្រះរាជអាជ្ញាបានប្រកាសពីការចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងអ្នកទោស MDC ប្រាំបួននាក់ សម្រាប់ឧក្រិដ្ឋកម្មរួមទាំងការវាយដំ ការប៉ុនប៉ងមនុស្សឃាត និងឃាតកម្មនៅឯកន្លែងនេះក្នុងប៉ុន្មានខែមុនពេល Diddy មកដល់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Diddy យំសោកបោកខ្លួន ក្រោយពេលតុលាការកាត់ទោសជាប់គុក ៤ឆ្នាំ ២ខែ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


