សេចក្ដីជូនដំណឹង
ក្រុមហ៊ុនយូនីលឹវើ កម្ពុជា ឧបត្តម្ភគ្រឿងឧបភោគ និងផលិតផលថែរក្សាអនាម័យដល់គ្រួសារងាយរងគ្រោះបំផុតដោយទឹកជំនន់ក្នុងខេត្តត្បូងឃ្មុំ
ក្រុមហ៊ុន យូនីលឹវើ កម្ពុជាបានជួយគាំទ្រប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងទទួលផលប៉ះពាល់ដោយទឹកជំនន់ថ្មីៗនេះ ចំនួន 729 គ្រួសារ ក្នុងឃុំ ចំនួន5 ក្នុងខេត្តត្បូងឃ្មុំ ដោយបានឧបត្តម្ភនូវគ្រឿងឧបភោគ និង ផលិតផលថែរក្សាអនាម័យសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ សរុបជាទឹកប្រាក់ប្រមាណ 120 លានរៀល។

កម្មវិធីចែកអំណោយនេះត្រូវបានប្រព្រឹត្តឡើង កាលពីថ្ងៃសៅរ៍ ទី18 ខែតុលា ឆ្នាំ2025 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ែន កុសល្យ គណអភិបាល នៃអភិបាលខេត្តត្បូងឃ្មុំ និង លោក លី សុធូ អគ្គនាយកនៃក្រុមហ៊ុន យូនីលឹវើ ប្រចាំប្រទេសកម្ពុជា និងឡាវ ក្នុងវត្តបន្ទាយជ័យមង្គល ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ដោយមើលឃើញពីផលប៉ះពាល់នៃគ្រោះមហន្ដរាយបង្កឡើងដោយទឹកជំនន់ថ្មីៗនេះ ក្រុមហ៊ុន យូនីលឹវើ កម្ពុជា បានចូលរួមក្នុងការជួយគាំទ្រដល់គ្រួសារងាយរងគ្រោះបំផុត និងទទួលផលប៉ះពាល់ពីទឹកជំនន់ ដោយផ្ដល់ជាអង្ករ មី និងផលិតផលថែរក្សាអនាម័យផ្ទាល់ខ្លួន ដល់ក្រុមគ្រួសារងាយរងគ្រោះបំផុត ស្របពេលនៃបញ្ហាទឹកជំនន់ក្នុងតែកើតឡើងផងដែរ ដើម្បីជួយសម្រួលបន្ទុកគ្រួសារងាយរងគ្រោះបំផុត ក្នុងឃុំចំនួន៥ រួមមាន៖ ឃុំកំពង់ទ្រាស ឃុំព្រែកអាជី ឃុំទូលស្នួល ឃុំពាមជីលាំង និងឃុំបឹងព្រួល។

ឯកឧត្តម ប៉ែន កុសល្យ គណអភិបាល នៃអភិបាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍ថា៖ “ពួកយើងមានសេចក្ដីសោមន្សរីករាយ ដែលបានឃើញនូវកិច្ចការសហការរបស់វិស័យឯកជន ដូចជាក្រុមហ៊ុន យូនីលឹវើ កម្ពុជា ក្នុងការធ្វើសកម្មភាពមនុស្សធម៌ ដោយបានពាំនាំនូវអំណោយទាំងអស់នេះ មកជួយដល់គ្រួសារងាយរងគ្រោះបំផុតក្នុងខេត្តត្បួងឃ្មុំ ហើយក៏សង្ឍឹមថា វានឹងអាចជួយសម្រួលដល់ពួកគាត់មួយរយៈ ស្របពេលដែលថ្នាក់ខេត្តក៏កំពុងរៀបចំការផ្ដល់ពូជស្រូវ សម្រាប់ជួយបងប្អូន ក្នុងការបង្កបង្កើនផលកសិកម្មដាំដុះសម្រាប់ឆ្នាំថ្មីនេះផងដែរ”។

លោក លី សុធូ អគ្គនាយកនៃក្រុមហ៊ុន យូនីលឹវើ ប្រចាំប្រទេសកម្ពុជា និងឡាវបានថ្លែងក្នុងឱកាសនេះថា៖ “តំណាងឱ្យក្រុមហ៊ុន យូនីលឹវើ កម្ពុជា ដែលជាផ្នែកមួយនៃក្នុងក្រុមហ៊ុន យូនឹលឹវើ ចក្រភពអង់គ្លេស ពួកយើងមានមោទនភាព ដែលបានពាំនាំនូវគ្រឿងឧបភោគ និងផលិតផលថែរក្សាអនាម័យផ្ទាល់ខ្លួន មកចែកជូនប្រជាពលរដ្ឋ ដើម្បីអាចជួយបន្ធូរការលំបាក ដែលបងប្អូនប្រជាពលរដ្ឋកំពុងជួបប្រទះនឹងគ្រោះមហន្ដរាយដែលកំពុងកើតមានឡើងនេះ។ ពួកយើងយល់ថាសុវត្ថិភាព គឺជារឿងសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនារដូវទឹកឡើង ហើយគ្រឿងឧបភោគ និងផលិតផលថែរក្សាអនាម័យ ក៏ពិតជាចាំបាច់ណាស់ដែរ ក្នុងការជួយសម្រួលការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនាពេលនេះ។”

ក្រុមហ៊ុនយូនីលឹវើ កម្ពុជា តែងតែបានរួមចំណែក និងគាំទ្រជាបន្តបន្ទាប់ដល់សហគមន៍មូលដ្ឋានដែលយើងធ្វើប្រតិបត្តិការអាជីកម្ម ដោយផ្ដល់នូវផលិតផលរបស់យើងទៅកាន់សាលារៀន វត្តអារាម និងអង្គការក្រៅរដ្ឋាភិបាល។ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ យើងបានគាំទ្ររដ្ឋាភិបាលជាមួយនឹងម៉ាស៊ីនជំនួយដង្ហើម ផលិតផលអនាម័យ ហើយបន្ដកម្មវិធីផ្សព្វផ្សាយតាមសហគមន៍ រួមទាំងអាហារូបត្ថម្ភ និងការអប់រំភាសាអង់គ្លេស។

ថ្មីៗនេះ ពួកយើងបានប្រើប្រាស់កម្លាំងជាស្ថាប័នចក្រភពអង់គ្លេស ដោយបានសហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដើម្បីបរិច្ចាកផលិតផលថែរក្សាអនាម័យផ្ទាល់ខ្លួនចាំបាច់ ដល់គ្រួសារភៀសសឹកចំនួន 5,000 គ្រួសារ និងបរិច្ចាកតាមរយៈវត្តកុលទឹតុងផងដែរ។

ក្រុមហ៊ុន យូនីលឹវើ កម្ពុជា នៅទីនេះជាមួយប្រជាជនកម្ពុជាគ្រប់ពេលវេលាជាមួយការប្តេជ្ញាចិត្តក្នុងការបង្កើតផលវិជ្ជមានដ៏មានអត្ថន័យដល់សហគមន៍មូលដ្ឋាន តាមរយៈប្រតិបត្តិការណ៍អាជីវកម្មរបស់យើង។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់យើងតាមរយៈតំណរលីងខាងក្រោម៖
https://www.facebook.com/UnileverCambodia1



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


