សេចក្ដីជូនដំណឹង
មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព (Opera for peace) ៖ មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ និងណាហ្កាវើលដ៍ រួមគ្នាដើម្បីជំនួយមនុស្សធម៌
មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ និងណាហ្កាវើលដ៍កំពុងសហការគ្នា ដើម្បីប្រែក្លាយល្ខោនអូប៉េរ៉ាលំដាប់ថ្នាក់ពិភពលោកមួយនេះ ឱ្យទៅជាកម្លាំងសាមគ្គីភាពដ៏មានឥទ្ធិពលមួយ។

វណ្ណកម្មរឿង Don Giovanni របស់ Mozart ដែលនឹងបង្ហាញជូនអ្នកទស្សនានាពេលខាងមុខឆាប់នេះៗ គឺជា «មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព» ដែលនឹងចូលរួមចំណែកជួយដោយផ្ទាល់ដល់សហគមន៍ជនភៀសសឹកដែលបានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងដែលស្ថិតនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។
ការចូលរួមជំនួយមនុស្សធម៌ ៖

ដើម្បីគាំទ្រការឆ្លើយតបផ្នែកមនុស្សធម៌ជាបន្ទាន់ ផលិតកម្មនឹងបរិច្ចាគប្រាក់ចំណេញទាំងអស់ (បន្ទាប់ពីបានទូទាត់ថ្លៃផលិតហើយរួចរាល់) របស់ខ្លួន ដល់អង្គការសប្បុរសធម៌ និងអង្គការនានាដែលជួយដល់អ្នកដែលកំពុងត្រូវការជំនួយ។
ក្រៅពីនេះ ផលិតកម្មបានសម្រេចដក ១០% លើតម្លៃសំបុត្រទាំងអស់ដែលលក់បាន ចាប់ពីវេលានេះតទៅ យកទៅបន្ថែមលើប្រាក់ចំណេញរបស់ខ្លួន ដើម្បីបង្កើនកញ្ចប់ថវិកាជំនួយ។

ការផ្តល់ជូនអ្នកមានបំណងចង់ចូលរួមទស្សនា ៖
ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងទូលំទូលាយពីសាធារណជន អ្នករៀបចំកម្មវិធីបានប្រកាសបញ្ចុះតម្លៃ ១០% លើសំបុត្រដែលនៅសល់ទាំងអស់។ គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើង ដើម្បីធ្វើឱ្យកាន់តែមានភាពងាយស្រួលសម្រាប់ក្រុមគ្រួសារ ក្រុមហ៊ុន និងអ្នកស្រឡាញ់វប្បធម៌ចូលរួមបានកាន់តែច្រើន រួបរួមគ្នាជុំវិញវប្បធម៌ មេត្តាធម៌ និងសកម្មភាពមនុស្សធម៌។

ព័ត៌មានអំពីកម្មវិធី ៖
ការសំដែង ៖ ល្ខោនអូប៉េរ៉ា Mozart’s Don Giovanni – មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព
- កាលបរិច្ឆេទ ៖ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ៦ និង ៣០ នាទីល្ងាច
ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ២ រសៀល។ - ទីតាំង ៖ សាលមហោស្រពណាបា នៃណាហ្កាវើលដ៍ ២ រាជធានីភ្នំពេញ
មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ សង្ឃឹមថា អ្នកទាំងអស់គ្នា ក្រុមហ៊ុន ស្ថានទូត អង្គការក្រៅរដ្ឋាភិបាល និងសមាគមវប្បធម៌នានានឹងចូលរួមតាមរយៈតន្ត្រី ដើម្បីជួយដល់អ្នកដែលកំពុងត្រូវការជំនួយ។
សម្រាប់សំបុត្រ និងព័ត៌មានបន្ថែម សូមចូលក្នុងគេហទំព័រ ៖ www.phnompenhopera.com


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


